ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជាធ្វើបុណ្យតិចតែចិត្ត​ជ្រះថ្លា​គង់នឹងបានផលច្រើន

4 ឆ្នាំ មុន

ទឹកចិត្ត​ដ៏​ស្អាត​បរិសុទ្ធ សុខ​ស្ងប់​ដោយ​បីតិ​សោមនស្ស មិន​ក្តៅក្រហាយ មិន​រវើរវាយ និង​ប្រកបដោយ​ចេតនា​ជ្រះថ្លា រីករាយ​ពេញចិត្ត ហ្នឹងហើយ​ជា​តួ​បុណ្យ ។ បើ​មិន​មាន​ចេតនា​គឺ​ការ​សប្បាយ​រីករាយ​ពេញចិត្ត​ហ្នឹង​ទេ ទោះបីជា​យើង​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី…

ទឹកចិត្ត​ដ៏​ស្អាត​បរិសុទ្ធ សុខ​ស្ងប់​ដោយ​បីតិ​សោមនស្ស មិន​ក្តៅក្រហាយ មិន​រវើរវាយ និង​ប្រកបដោយ​ចេតនា​ជ្រះថ្លា រីករាយ​ពេញចិត្ត ហ្នឹងហើយ​ជា​តួ​បុណ្យ ។

បើ​មិន​មាន​ចេតនា​គឺ​ការ​សប្បាយ​រីករាយ​ពេញចិត្ត​ហ្នឹង​ទេ ទោះបីជា​យើង​កំពុង​តែ​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​មហា​បុណ្យ​ផ្សេង​ៗ​ក្តី ក៏​មិន​ឈ្មោះ​ថា​ជា​អ្នក​ធ្វើបុណ្យ ឬ​បាន​បុណ្យ​កុស​ល​ផល​អានិសង្ស​ច្រើន​ដែរ ។

ម្ល៉ោះហើយ​ទើប​បណ្ឌិត​ណែនាំ​ថា គ្រប់ពេល​ដែល​ធ្វើបុណ្យ​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ ត្រូវ​តែ​ធ្វើ​ចិត្ត​ឱ្យ​បាន​សប្បាយ រីករាយ​ជ្រះថ្លា​ខ្លាំង ។ បើ​មាន​សេចក្តី​ជ្រះថ្លា រីករាយ ពេញចិត្ត​ខ្លាំង​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ​តិចតួច​ក៏​ដោយ ក៏​គង់​បាន​ផលានិសង្ស​ច្រើន​ក្រាស់ក្រៃ​ដែរ គឺ​បាន​ផល​ច្រើន​ទៅ​តាម​ចិត្ត​ចេតនា ដែល​ជ្រះថ្លា​ពេញចិត្ត​នោះ​ឯង​។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ