ប្រពន្ធខឹង​ប្តីចេះតែផឹកស្រាមិនឈប់ មានអី​ចុងក្រោយប្តីខ្លាចរអារតែម្តង


ស្ត្រី​ជា​ជនជាតិ​ម៉ិច​ស៊ិ​កូ​បាន​សម្រេចចិត្ត​ធ្វើ​ឱ្យ​ប្តី​របស់​គាត់​គិត​ថា ខ្លួន​គាត់​មាន​អា​ឡែ​ស៊ី​ទៅ​នឹង​ការ​ផឹកស្រា ដោយ​លួច​ដាក់​ថ្នាំ​រាគ​ក្នុង​ស្រា​បៀរ​ដែល​ប្តី​របស់​គាត់​ផឹក ។ បន្ទាប់​ពី​ពិគ្រោះ​លើ​ទំព័រ​អ៊ិ​ន​ធឺ​ណែ​ត ប្រពន្ធ​ឈ្មោះ Michel N. ដែល​ជានា​រី​វ័យក្មេង​ម្នាក់​មក​ពី Sinaloa បាន​រៀបចំ​ផែនការ​ធ្វើ​ឱ្យ​ស្វាមី​របស់​គាត់​ឈ្មោះ Jose Brayan ឈប់​ផឹកស្រា ។ នាង​បាន​យក​ថ្នាំ​រាគ​ដាក់​ក្នុង​ស្រា​បៀរ ដែល​ធ្វើ​ឱ្យ​ប្តី​របស់​គាត់​ចាប់ផ្តើម​រាគ​បន្តិច​ម្តង​ៗ ។

បុរស​ជា​ប្តី​បាន​កត់សម្គាល់​នូវ​ចំនុច​ប្លែក​ដែរ តែ​ដោយ​គិត​ថា វា​មិន​អី ។ ប្រពន្ធ​របស់​គាត់​តែងតែ​ជា​អ្នក​បើក​គម្រប​ស្រា​បៀរ​ឱ្យ​គាត់​រហូត ដែល​កាលពីមុន​មិន​ដែល​ធ្វើ​ដូចនេះ​ទេ ។ គាត់​ថា នេះ​ប្រហែលជា​ប្រពន្ធ​របស់​គាត់​ចង់​ធ្វើ​ឱ្យ​មាន​ភាព​ផ្អែមល្ហែម ។ នៅ​ពេល​ជាតិ​ថ្នាំ​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព ប្រពន្ធ​បាន​បញ្ចុះបញ្ចូល​ប្តី​ថា នេះ គឺជា​សញ្ញា​របស់​អាកា​រៈអា​ឡែ​ហ្ស៊ី​អាល់កុល ។ តែ​បុរស​ជា​ប្តី​មិន​ព្រម​ឈប់​ផឹក​ទេ ហើយ​បែរជា​ផឹកថ្នាំ​បំបាត់​រាគ​ជំនួស​វិញ​រាល់ពេល​ផឹកស្រា ។

Michel ដែល​ជា​ប្រពន្ធ​ខឹង​ចិត្ត​យ៉ាង​ខ្លាំង ព្រោះតែ​ប្តី​របស់​នាង​មិន​ព្រម​ឈប់​ផឹកស្រា ។ នាង​បាន​ដាក់​ថ្នាំ​រាគ​បន្ថែម​រហូត​ដល់​ថ្នាក់​ងើប​លែង​រួច​ពីលើ​គ្រែ ។ នៅ​ពេល​ព្រឹកស្អែក​គាត់​មាន​កង្វះ​ជាតិ​ទឹក​ដែល​ត្រូវ​យក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

នៅ​ពេល​សាកសួរ​ពី​មូលហេតុ​នៃ​ជំងឺ​រាគ​រូស បុរស​នោះ​បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​នឹង​មិន​ផឹកស្រា​បៀរ​ម្តងទៀត​នោះ​ទេ ព្រោះ​ក្រៅពី​ក្រពះ​មិន​ស្រួល​គាត់​ក៏​មិន​អាច​ងើប​អង្គុយ​ស្រួល​ដូច​មុន ។ ពេល​នោះ ប្រពន្ធ​របស់​គាត់​បាន​សារភាព​ថា នាង គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ប្តី​រាគ ។ នាង​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន និង ខ្វះ​តែ​បន្តិច គឺ​ត្រូវ​ផាកពិន័យ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ