ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ពេក​! បុក​គេ​ហើយ​ហៅ​ប្រពន្ធ​មក​​ម៉ូតូ​ចេញ នៅ​តែ​យក​ចេញ​មិន​រួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ក៏​​បុក​បុរស​ម្នាក់​ទៀត​កំពុង​តែ​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ជន​បង្ក​រង​របួសស្រាល រួច​តេ​ហៅ​ប្រពន្ធ​មក​យក​ម៉ូតូ ស្រាប់តែ​ប្រពន្ធ​ឃើញ​មនុស្ស​ច្រើន​ក៏​ដួល​សន្លប់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ក៏​​បុក​បុរស​ម្នាក់​ទៀត​កំពុង​តែ​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ជន​បង្ក​រង​របួសស្រាល រួច​តេ​ហៅ​ប្រពន្ធ​មក​យក​ម៉ូតូ ស្រាប់តែ​ប្រពន្ធ​ឃើញ​មនុស្ស​ច្រើន​ក៏​ដួល​សន្លប់​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ដើរ​ឆ្លងផ្លូវ​ជិត​ផុត​ហាង ស្រាប់តែ​ឃើញ​ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1P- 5877 បើក​ដោយ​បុរស​ម្នាក់​ពី​លិចទៅ​កើត​ជិះ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​បុក​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់ ក្រោយមក​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​កង់​បី ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដរ នៅ​មន្ទីរពេទ្យ​ឯកជន ។

ប្រភព​ដដែល​បន្ត​ថា ចំណែកឯ​ជន​បង្ក​រង​របួសស្រាល ហើយ​ខណៈ​ពេល​បុក​ជន​រង​គ្រោះ​ភ្លាម​ៗ​នោះ​ក៏​បាន​ទាក់ទង​ហៅ​ប្រពន្ធ​ឱ្យមក​យក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ប៉ុន្តែ​ពេល​ដែល​ប្រពន្ធ​របស់​ជន​បង្ក​មក​ដល់​បំរុង​យក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ស្រាប់តែ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​នាំ​គ្នា​ចាប់​ឃាត់​ម៉ូតូ​ខាងលើ​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​សិន ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រប​ស់បុរសជន​បង្ក​ដោយ​ឃើញ​ប្រជាពលរដ្ឋ​មក​ច្រើន​ពេក​ភ័យ ក៏​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង បន្ទាប់​មក​ស្ត្រី​រូប​នេះ​ក៏​ត្រូវ​បាន​រថយន្ត​ឯកជន​សម្ភព​សែន​ជ័យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ចោម​ចៅ​ទី​១ យក​ទៅ រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ