ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​បាន​២​ស​ប្តា​ហ៍​ទើប​ដឹង​ថា​កូនក្រមុំ គឺជា​មនុស្ស​ប្រុស

4 ឆ្នាំ មុន

Sheikh Mohammed Mutumba អាយុ​២៧​ឆ្នាំ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជា​បព្វជិត​នៅ​វិហារ Kyampisi Masjid Noor ក្នុង Kayunga…

Sheikh Mohammed Mutumba អាយុ​២៧​ឆ្នាំ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជា​បព្វជិត​នៅ​វិហារ Kyampisi Masjid Noor ក្នុង Kayunga បន្ទាប់​ពី​ប្រពន្ធ​របស់​គាត់​ដែល​រៀប​ការ​បាន​២​ស​ប្តា​ហ៍ ត្រូវ​បាន​គេ​ចាប់​បាន​ថា លួច​ទូរទស្សន៍​ពី​អ្នក​ជិតខាង ។

ការ​លួច​នេះ​មិនមែន​ជា​អ្វី​ដែល​បណ្តាល​ឱ្យ​មានការ​ផ្អាក​ការងារ​នោះ​ទេ ប៉ុន្តែ​មក​ពី​ប្រពន្ធ​របស់​គាត់​ឈ្មោះ Swabullah Nabukeera តាម​ការ​ពិត គឺជា​បុរស​។ លោក Mutumba ត្រូវ​បាន​គេ​និយាយ​ថា មិន​បាន​ចាប់អារម្មណ៍​លើ​ភេទ​របស់​ប្រពន្ធ​នា​ពេល​កន្លង​មក​នោះ​ទេ តែ​ពេល​នេះ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ទោះបីជា​រៀប​ការ​មិនដឹង​ពី​ភេទ​ច្បាស់​ក៏​ដោយ (​កំហុស​អ​ចេតនា​) ថ្នាក់លើ​របស់​គាត់​នៅ​វិហារ​អ៊ី​ស្លា​ម​នៅ​តែ​សំរេចចិត្ត​ព្យួរ​ឈ្មោះ​គាត់​ដើម្បី រក្សា​ភាព​ស្មោះត្រង់​នៃ​ជំនឿ​របស់​ពួក​គេ​។

លោក Mutumba និង​កូនក្រមុំ​វ័យក្មេង​របស់​គាត់​បាន​រៀប​ការ នៅ​ក្នុង​ពិធី​ប្រពៃណី​អ៊ី​ស្លា​ម កាលពី​ខែ​មុន ។ រូបភាព​ដែល​បាន​ថត​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ទាំង​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​ញញឹម និង​ហ៊ុំ​ព័ទ្ធ​ដោយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ។

នាង Amisi Kibunga ដែល​ធ្វើការ​នៅ​វិហារ​អ៊ិ​ស្លា​ម Kyampisi Masjid Noor បាន​ប្រាប់​សារព័ត៌មាន Daily Monitor ថា​គាត់ និង​មនុស្ស​ភាគច្រើន​ដែល​បាន​ជួប​កូនក្រមុំ​របស់ Mutumba សុទ្ធតែ​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​សំឡេង និង​អាកប្បកិរិយា​របស់​នាង ។

Kibunga បាន​និយាយ​ថា​៖«​គាត់​មាន​សំឡេង​ទន់ភ្លន់ ហើយ​ដើរ​ដូច​ស្ត្រី ។ Mut Mutumba ត្អូញត្អែរ​ថា ៤​ថ្ងៃក្រោយ​ពិធី​មង្គលការ កូនក្រមុំ​ថ្មី​របស់​លោក​បាន​បដិសេធ​មិន​ដោះ​សម្លៀក​បំពាក់​ចេញ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​គេង ។ នាង​ក៏​បាន​បំពេញភារកិច្ច​ធម្មតា​របស់​នាង​ដូច​ជា ចម្អិន​អាហារ​សំអាត និង​បោកគក់ ។ ដូច្នេះ​ប្តី​របស់​នាង​មិន​សង្ស័យ​អ្វី​ឡើយ​។​»

ការ​ពិត​បាន​ចេញ​មក​នៅ​ពេល​ដែល​ភរិយា​ប្រុស របស់ Mutumba លួច​ទូរទស្សន៍ និង​សម្លៀក​បំពាក់​មួយ​ចំនួន​ពី​អ្នក​ជិតខាង​ម្នាក់​របស់​នាង ។ នៅ​ពេល​ប៉ូលិស​បាន​បង្ហាញមុខ​នៅ​កន្លែង​កើតហេតុ ពួក​គេ​បាន​ធ្វើការ​ឆែកឆេរ​រាង​កាយ ដើម្បី​មើល​ថា តើ​ស្ត្រី​នោះ​កំពុង​លាក់បាំង​អ្វី​ដែរ ឬ​អត់ ។ ក្រោយមក​ទើប​ពួក​គេ​បាន​រក​ឃើញ​ថា នាង​តាម​ការ​ពិត គឺជា​បុរស ។

អ្នក​ក្លែងបន្លំ​តាម​សេចក្តីរាយការណ៍​បាន​សារភាព​ថា ឈ្មោះ​ពិត​របស់​គាត់ គឺ លោក Richard Tumushabe ហើយ​គាត់​បាន​រៀប​ការ​ជាមួយ Sheikh Mohammed Mutumba ក្នុង​គោលបំណង​លួច​លុយ​របស់​គាត់ ។ ការ​ស៊ើបអង្កេត​កំពុង​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ