ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សោកសង្រេង​! ឪពុក​ម្តាយ​កំពុង​រាវ​លៀស ស្រាប់តែ​បាត់​កូន​តូច​ទាំង​២

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មហា​សែន​តក់ស្លុត​សម្រាប់​គ្រួសារ​ដ៏​ក្រីក្រ​មួយ​នេះ ខណៈ​ឪពុក​កំពុង​ចុះ​រាវ​លៀស​នៅ​ក្នុង​ស្ទឹង​សង្កែ ស្រាប់តែ​បាត់​កូនប្រុស​-​ស្រី លុះ​ប​ន្តិ​ក្រោយ​ក៏​បាន​រក​ឃើញ​កូន​តូច​ៗ​ទាំង​២​នាក់​បាន​លង់ទឹក​ស្ទឹង​នៅ​ក្បែរ​នោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទៅ​ហើយ កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មហា​សែន​តក់ស្លុត​សម្រាប់​គ្រួសារ​ដ៏​ក្រីក្រ​មួយ​នេះ ខណៈ​ឪពុក​កំពុង​ចុះ​រាវ​លៀស​នៅ​ក្នុង​ស្ទឹង​សង្កែ ស្រាប់តែ​បាត់​កូនប្រុស​-​ស្រី លុះ​ប​ន្តិ​ក្រោយ​ក៏​បាន​រក​ឃើញ​កូន​តូច​ៗ​ទាំង​២​នាក់​បាន​លង់ទឹក​ស្ទឹង​នៅ​ក្បែរ​នោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទៅ​ហើយ កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​បុសខ្នុរ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់​។

មន្ត្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​នេះ ម្នាក់​ឈ្មោះ ភ័​ណ្ឌ សុខ​ម៉ា ភេទ​ប្រុស អាយុ​៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជឿន វី​យ៉ា ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ចែង ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់​។

មន្ត្រី​ដដែល​បញ្ជាក់​ថា កុមា​រា កុមារី ទាំង​២​នាក់​បងប្អូន​នេះ បាន​បាត់បង់​ជីវិត​ដោយសារ​តែ​លង់​ទឹក ខណៈ​ពេល​ទៅ​តាម​ឪពុក​ម្ដាយ​ដែល​ទៅ​រាវ​លៀស​នៅ​ក្នុង​ស្ទឹង​ត្រង់​ចំណុច​ខាងលើ​នេះ​។ ហើយ​ពួក​គេ​បាន​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​ដែល​ឪពុក​ម្តាយ​កំពុង​នាំ​គ្នា​ចុះ​រាវ​លៀស ហើយ​មិន​បាន​មើល​កូន​ៗ​ទាំង​២​នោះ​ទេ ដែល​ចុះ​ហែល​ទឹក​លេង​នៅ​ក្បែរ​នោះ​ដែរ​។

បើ​តាម​អាណាព្យាបាល​កុមារ​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ស្រង់​សំដី​ថា ពួក​គាត់​នាំ​គ្នា​ទៅ​រាវ​លៀស​នៅ​ក្នុង​ស្ទឹង​សង្កែ ដើម្បី​យក​ទៅ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ជា​រឿយ​ៗ​តែងតែ​នាំ​កូន​ទាំង​២​នាក់​ទៅ​ជាមួយ​។ ហើយ​កូន​តូច​ៗ​ទាំង​២​នាក់​នោះ​តែង​ចុះ​ហែល​ទឹក ឬ​រាវ​លៀស​ដែរ នៅ​កន្លែង​​ដែល​មានទឹក​រាក់ មិន​ហ៊ាន​ទៅ​កាន់​កន្លែង​ទឹក​ជ្រៅ​ទេ​។

សមត្ថកិច្ច​បាន​ស្រង់​សំដី​ទៀត​ថា ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ ដោយសារ​មានការ​ធ្វេសប្រហែស ឪពុក​ម្ដាយ​ភ្លេច​មើល​កូន​ៗ ទើប​ពួក​គេ​ជ្រុល​ចូល​ទៅ​កន្លែង​ជ្រៅ​រហូត​លង់ទឹក​ទាំង​២​នាក់​តែ​ម្តង​។
ឪពុក​ម្ដាយ​កុមារ​រង​គ្រោះ​បញ្ជាក់​ប្រាប់​ថា ពេល​ដែល​ពួក​គាត់​បាត់​កូន​ៗ គាត់​បាន​ស្រែកហៅ តែ​គ្មាន​ចម្លើយ​នោះ​តែ ដោយ​មានការ​សង្ស័យ​ក៏​ចុះ​រាវរក​ក្នុង​ទឹក​នៅ​ចំណុច​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​សព​ពួក​គេ​ទាំង​២​នាក់​យ៉ាង​រន្ធត់​បំផុត​។

មន្ត្រី​មូលដ្ឋាន​និយាយ​ថា បើ​តាម​ការ​សាកសួរ​អំពី​ដំណើររឿង​គេ​អាច​សន្និដ្ឋាន​បាន​ថា ករណី​កូន​តូច​ៗ​លង់ទឹក​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​នេះ គឺ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​ពី​សំណាក់​អាណា​ព្យាបាល ដែល​មិន​បាន​យកចិត្តទុកដាក់​មើល​កូន​ៗ ពេល​នាំ​ពួក​គេ​ទៅ​ចុះ​រាវ​លៀស​ក្នុង​ស្ទឹង​។ នេះ​ជា​មេរៀន​ដ៏​សោកសៅ​បំផុត​សម្រាប់​អាណាព្យាបាល​នានា ដែល​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​នាំ​កូន​តូច​ទៅ​ហែល​ទឹក​នៅ​តាម​តំបន់​រមណីយរ​ដ្ឋា​ន​ទឹកជ្រោះ ឬ ទឹកស្ទឹង​នានា​ជា​ដើម៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ