ប្រទេសចិន ៖ ទោះបីជារោងចក្រជាច្រើននៅចិននៅតែស្ងាត់ជ្រងំ ព្រោះមិនឲ្យមានមនុស្សច្រើននៅជុំគ្នា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី តែបណ្ដាសហគ្រាសដែលផលិតម៉ាស បានធ្វើការខិតខំប្រឹងប្រែង ដើម្បីផលិតម៉ាស ខណៈសេចក្ដីត្រួវការ មានខ្ពស់បំផុត។
ចិនជាប្រទេសផលិតម៉ាសប្រមាណជា៣០% នៃពិភពលោក ក៏ប៉ុន្តែការឆ្លងរាលដាលបច្ចុប្បន្ននៃវីរុសកូរ៉ូណាថ្មី បានបង្កើនសេចក្ដីត្រួវការរបស់សាធារណជន ហើយនាំឲ្យមានគាបសង្កត់លើផលិតកម្ម។
មនុស្សគ្រប់គ្នាបានពាក់ម៉ាសការពារ ចាប់ពីបុគ្គលិកពេទ្យរហូតដល់មនុស្សធម្មតា។ ដួច្នេះសេចក្ដីត្រូវការម៉ាសបានផ្ទុះយ៉ាងខ្លាំង បណ្ដាលឲ្យខ្វះម៉ាសបណ្ដោះអាសន្ន។ បណ្ដារោងចក្រផលិតម៉ាស សម្លៀកបំពាក់ការពារ និងឧបករណ៍ពេទ្យនានា កំពុងតែមមាញឹកបំផុត។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាចិនថ្លែងថា ប្រទេសត្រួវផលិតម៉ាសដល់ទៅ៨លានក្នុង១ថ្ងៃ។ ការខ្វះម៉ាសតម្រូវឲ្យបណ្ដាសហគ្រាសបន្តឡើងវិញនូវផលិតកម្ម៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ