ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ឡេ​ស្ទី​ន​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក ​និង​អី​ុ​ស្រា​អែ​ល

4 ឆ្នាំ មុន

ប៉ា​ឡេ​ស្ទី​ន ៖ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក​ម៉ា​មូ​ដ​អាប់​បាស់ ប្រកាស​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ពី​ការ​កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង ក្នុង​នោះ​រួម​ទាំង​ផ្នែក​សន្តិសុខ​ផង រវាង​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ​និង​អ៊ី​​ស្រា​អែ​ល…

ប៉ា​ឡេ​ស្ទី​ន ៖ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក​ម៉ា​មូ​ដ​អាប់​បាស់ ប្រកាស​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ពី​ការ​កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង ក្នុង​នោះ​រួម​ទាំង​ផ្នែក​សន្តិសុខ​ផង រវាង​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន ​និង​អ៊ី​​ស្រា​អែ​ល ​ព្រមទាំង​សហរដ្ឋអាមេរិក ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ពី​ផែនការ ស្ដី​ការ​ដោះស្រាយ​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន​។

ក្នុង​ប្រតិកម្ម​ដំ​បួង​របស់​អ៊ី​ស្រា​អែ​ល ​លោក ​BENNY GANTZ គូប្រជែង​របស់​នាយក​រដ្ឋមន្ត្រី​លោក​​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមីនា​វាយតម្លៃ​ថា ប្រធានាធិបតី​បា​៉​ឡេ​ស្ទី​ន មិន​ត្រូវ​ទុក​ឱកាស​ឲ្យ​រំលង​ផុត ដោយ​បដិសេធ​សំណើ​ដោះស្រាយ​ជម្លោះ​ឡើយ​។

លោក​អាប់​បាស​ថ្លែង​ន​បែប​នេះ​នៅ​ទីក្រុង​គែ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​របស់​សម្ព័ន្ធ​អា​រ៉ាប់ ដែល​ធ្លាប់​ប្រកាស​រួច​ហើយ​កាលពី​ខែកក្កដា​ឆ្នាំ​២០១៩ ពី​ចេតនា​របស់​ខ្លួន​មិន​អនុវត្ត បណ្ដា​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​អ៊ី​ស្រា​អែ​ល​។

ចំពោះ​ផែនការ​របស់​លោក​ត្រាំ​នេះ សម្ព័ន្ធ​អា​រ៉ាប់​ក៏​បាន​បដិសេធ​ជា​ផ្លូវការ​។ អង្គការ​នេះ​អះអាង​ថា ផែនការ​នោះ​មិន​គោរព​បណ្ដា​សិទ្ធិ​ជា​សារ​វ​ន័​និង​បំណងប្រាថ្នា​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ហើយ​​សន្យា​ថា បណ្ដា​មេដឹកនាំ​អា​រ៉ាប់​នឹង​មិន​រួម​សហការ​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​ឡើយ​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ