ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អុី​រ៉ា​ក់​ មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ហើយ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ អតីតរដ្ឋមន្ត្រី​ទួ​រ​គមនាគមន៍​លោក​ម៉ូ​ហា​មេ​ដ​អាល់​ឡា​វី កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ត្រូវ​បាន​ប្រធានាធិបតី​អ៊ី​រ៉ា​ក់​ជ្រើសតាំង ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ហើយ​លោក​ត្រួ​វ​បង្កើត​រដ្ឋាភិបាល​ដែល​សន្យា​ឆ្លើយ​តប ចំពោះ​បណ្ដា​សំណើ​គន្លឹះ​របស់​ពួក​បាតុករ​។ នៅ​ក្រុង​បា​ដា​ដ​ពួក​អ្នកគាំទ្រ​មេដឹកនាំ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល លោក​ម៉ុ​កតា​ដា​សា​ដ្រ​បាន​លើកគ្នា​កាលពី​ថ្ងៃ​ទី​១​កុម្ភៈ ប្រ​មួល​ផ្ដុំ​នៅ​ទីលាន​តា​ហ៍​រៀ​ដែល​ជា​កន្លែង​ប្រ​មួល​ផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​តវ៉ា​។…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ អតីតរដ្ឋមន្ត្រី​ទួ​រ​គមនាគមន៍​លោក​ម៉ូ​ហា​មេ​ដ​អាល់​ឡា​វី កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ត្រូវ​បាន​ប្រធានាធិបតី​អ៊ី​រ៉ា​ក់​ជ្រើសតាំង ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ហើយ​លោក​ត្រួ​វ​បង្កើត​រដ្ឋាភិបាល​ដែល​សន្យា​ឆ្លើយ​តប ចំពោះ​បណ្ដា​សំណើ​គន្លឹះ​របស់​ពួក​បាតុករ​។

នៅ​ក្រុង​បា​ដា​ដ​ពួក​អ្នកគាំទ្រ​មេដឹកនាំ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល លោក​ម៉ុ​កតា​ដា​សា​ដ្រ​បាន​លើកគ្នា​កាលពី​ថ្ងៃ​ទី​១​កុម្ភៈ ប្រ​មួល​ផ្ដុំ​នៅ​ទីលាន​តា​ហ៍​រៀ​ដែល​ជា​កន្លែង​ប្រ​មួល​ផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​តវ៉ា​។ ពួក​គេ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​នាយក​រដ្ឋមន្ត្រី​ថ្មី​។ ទោះបី​យ៉ាងណា​ក្នុង​រដ្ឋធានី​និង​នៅ​ភាគ​ខាងត្បូង​ប្រទេស មាន​បាតុករ​ជា​ច្រើន​បាន​បដិសេធ​ការ​តែងតាំង​នោះ​។

លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី​អ្នក​កាន់​តំណែង​មុន​លោក​អាល់​ឡា​វី បាន​សុំ​លាលែង​កាលពី​ដើមខែ​ធ្វូ ក្រោម​ការ​គាបសង្កត់​នៃ​ចលនា​តវ៉ា ដ៏​ពុះកញ្ជ្រោល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ចលនា​តវ៉ា​បាន​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់ និង​នាយក​​រដ្ឋមន្ត្រី​ឯករាជ្យ​មួយ ខណៈ​ពួក​គេ​ធ្លាប់​បដិសេធ​បេក្ខជន​ជា​ច្រើន សម្រាប់​តំណែង​នេះ​រួច​ហើយ ក្នុង​នោះ​ក៏​រួម​មាន​លោក​អាល់​ឡា​វី​ដែរ​។

តាម​ទូរទស្សន៍​រដ្ឋ​លោក​អាល់​ឡា​វី​បាន​សន្យា​បង្កើត​រដ្ឋាភិបាល​ដ៏​ល្អ​មួយ រៀបចំ​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​និង​ធានា​ថា​យុ​ត្តិ​ធ​ម៌់​នឹង​រក សម្រាប់​បណ្ដា​បាតុករ​ដែល​ត្រួ​វ​សម្លាប់​ក្នុង​ពេល​មាន​ចលនា​តវ៉ា ដែល​កំណត់​ពី​ការ​ស្លាប់​នៃ​មនុស្ស​ជាង​៤៨០​នាក់​ភាគច្រើន​ជា​អ្នក​តវ៉ា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ