ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះជំងឺ​​ផ្តាសាយ​បក្សី H5N1 នៅ​ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រសួងកសិកម្ម​និង​កិច្ចការ​ជនបទ​ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ផ្ទុះ​នៃ​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ H5N1 នៅ​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង Shaoyang នៃ​ខេត្ត​ហ៊ូ​ណា​នភា​គ​ខាងត្បូង​។ ករណី​នេះ​បាន​កើតឡើង​នៅ​ក្នុង​កសិដ្ឋាន​មួយ​ដែល​មាន​មាន់​ចំនួន​៧៨៥០​ក្បាល ក្នុង​នោះ…

ប្រទេស​ចិន ៖ ក្រសួងកសិកម្ម​និង​កិច្ចការ​ជនបទ​ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ចិន​បាន​រាយការណ៍​ពី​ការ​ផ្ទុះ​នៃ​វីរុស​ផ្តាសាយ​បក្សី​ប្រភេទ H5N1 នៅ​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង Shaoyang នៃ​ខេត្ត​ហ៊ូ​ណា​នភា​គ​ខាងត្បូង​។

ករណី​នេះ​បាន​កើតឡើង​នៅ​ក្នុង​កសិដ្ឋាន​មួយ​ដែល​មាន​មាន់​ចំនួន​៧៨៥០​ក្បាល ក្នុង​នោះ ៤៥០០​ក្បាល​បាន​ងាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​។ អាជ្ញាធរ​បាន​ចាប់​សត្វ​បក្សី​ចំនួន ១៧៨២៨​ក្បាល​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​ប្រភេទ​នេះ ។

មិនមែន​តែ​ប្រទេស​ចិន​ទេ​ដែល​ព្យាយាម​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ កាលពីដើម​ស​ប្តា​ហ៍​នេះ​អាជ្ញាធរ​ក្នុង​ប្រទេស​ឥណ្ឌា​ក៏​បាន​ចាប់ផ្តើម​ជ្រើសរើស​សត្វ​មាន់ និង​កម្ទេច​ចោល​ពងមាន់ ដើម្បី​ការពារ​ការ​ផ្ទុក​វីរុស​ផ្តាសាយ​បក្សី​។

ហើយ​ប្រភេទ​មេរោគ​ផ្សេង ដែល​ជា​វីរុស H5N8 បាន​រីក​រាលដាល​ពាសពេញ​អឺរ៉ុប​ខាងកើត​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ការ​ផ្ទុះ​ឡើង​ចុង​ក្រោយបង្អស់​នេះ​កើតឡើង​ចំ​ពេល ដែល​ប្រទេស​ចិន​កំពុង​រក​វិធី​ព្យាបាល​វីរុស​ឆ្លង​វីរុស​ថ្មី ដែល​បាន​រាលដាល​ពាសពេញ​ពិភពលោក​នៅ​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ