ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ម្នាក់ត្រូវអាជ្ញាធរ​ថៃ​ដោះលែង​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២០ រួច​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​ហ៍ ស្រុក​អន្លង់​វែង​។ បុរស​ម្នាក់​ខាងលើ​ឈ្មោះ…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២០ រួច​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​ហ៍ ស្រុក​អន្លង់​វែង​។

បុរស​ម្នាក់​ខាងលើ​ឈ្មោះ កប សា​វឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ ចូល​តាម​ច្រក​ទឹក​ជប់ ដោយ​បាន​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។

តាម​ប្រភព​ពី​អាជ្ញាធរ​កម្ពុជា​ដែល​នៅ​បម្រើ​ការងារ​ប្រចាំការ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ប្រជាពលរដ្ឋ​ខ្មែ​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​រួច​មក សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ រួច​ឲ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសា​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ