ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ល្បួង​កូនស្រី​គេ តែ​ចប់​ត្រឹម​ឪពុក​នាង លុះដល់​ប៉ុស្តិ៍​បោះ​កញ្ចប់​នំ​ចោល បែក​ធ្លាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​បំណង​ចង់​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជួញដូរ​ផ្លូវភេទ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ខណៈ​ពេល​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ជនសង្ស័យ​បោះចោល​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​ចោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​បំណង​ចង់​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជួញដូរ​ផ្លូវភេទ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ហើយ​ខណៈ​ពេល​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ជនសង្ស័យ​បោះចោល​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​ចោល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ចំណុច​សួនច្បារ​វត្ត​បទុម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ សុខ ឃាង អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៥ឆ្នាំ មុខរបរ​ជា​សិស្ស ។

តាម​ប្រភព​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​គាត់​បាន​ឲ្យ​កូនស្រី​ខ​ល​ហៅ​ជនសង្ស័យ​មក​ជួប និង​ដឹក​ទៅ​ផ្ទះ ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GX-០០៣៥ មក​ជួប​នៅ​សួន​វត្ត​បទុម ហើយ​ក៏​រូប​គាត់​ជា​ឪពុក​បាន​ឃាត់​ជនសង្ស័យ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ​ភ្លាម​ៗ​ផង​ដែរ​។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា លុះ​ពេល​សមត្ថកិច្ច​មក​ដល់ ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍ តែ​ពេល​ជិត​ដល់​ប៉ុស្តិ៍ ស្រាប់តែ​ជនសង្ស័យ​បាន​បោះចោល​កញ្ចប់​នំ​លើ​ចិញ្ចើម​ផ្លូវ ដោយ​សមត្ថកិច្ច​ឃើញ​ទាន់ ក៏​បាន​រើស​យក​មក​ត្រួតពិនិត្យ​មើល ស្រាប់តែ​ឃើញ​ម្សៅ​ក្រាម​.​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច ដោយ​សង្ស័យ​សារធាតុ​ញៀន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​រួច​មក​ទើប​ដឹង​ថា ពាក់ព័ន្ធ​ករណី​ល្បួង​ក្មេង​ស្រី (​អ​និ​តិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ​) យក​ទៅ​ដាក់​ឲ្យ​ភ្ញៀវ​ដែល​ត្រូវការ​សេ​វ៉ា​ផ្លូវភេទ និង​ជាដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ សួរនាំ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ