ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ Sofia Kenin គ្រង​ជើងឯក Grand Slam ជា​លើក​ដំបូង​ក្នុង​អាជីព

4 ឆ្នាំ មុន

កីឡាការិនី​អា​មេ​រិ​ក Sofia Kenin បាន​ឈ្នះ​ជើងឯក Grand Slam ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន បន្ទាប់​ពី​បាន​ផ្តួល​កីឡាការិនី​អេ​ស្ប៉ា​ញ Garbine Muguruza…

កីឡាការិនី​អា​មេ​រិ​ក Sofia Kenin បាន​ឈ្នះ​ជើងឯក Grand Slam ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន បន្ទាប់​ពី​បាន​ផ្តួល​កីឡាការិនី​អេ​ស្ប៉ា​ញ Garbine Muguruza ក្នុង​ព្រឹត្តិការណ៍ Australian Open 2020 នេះ​បើ​តាម​ប្រភព​ពី BBC ។

កីឡាការិនី​វាយ​កូន​បាល់​វ័យ​២១​ឆ្នាំ​ខាងលើ បាន​យកឈ្នះ​ដោយ​លទ្ធផល ៤-៦ ៦-២ ៦-២ ទៅ​លើ​ម្ចាស់​ជើងឯក Grand Slam ២ សម័យកាល Garbine Muguruza នៅ​ក្នុង​ទីក្រុង Melbourne ។

កីឡាករិនី Sofia Kenin បាន​ថ្លែង​ឱ្យ​ដឹង​ថា «​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​បាន​ក្លាយជា​ពិត​ហើយ​។ ប្រសិនបើ​អ្នកមាន​ក្តី​សុ​បិ​ន្ត​អ្វីមួយ បន្ទាប់​ត្រូវ​តែ​ព្យាយាម នោះ​វា​នឹង​ក្លាយជា​ការ​ពិត​។ ពី​រស​ប្តា​ហ៍​នេះ​គឺជា​ពី​រស​ប្តា​ហ៍​ល្អ​បំផុត​នៃ​ជីវិត​របស់ខ្ញុំ​»​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ