លោក កឹម សុខា ៖ ការកសាងទំនុកចិត្ត គឺដើម្បីឯកភាពជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា មានតែការកសាងទំនុកចិត្តទេ គឺដើម្បីឯកភាពជាតិ ។ នេះតាម…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា មានតែការកសាងទំនុកចិត្តទេ គឺដើម្បីឯកភាពជាតិ ។ នេះតាម…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា មានតែការកសាងទំនុកចិត្តទេ គឺដើម្បីឯកភាពជាតិ ។ នេះតាម លោក មុត ចន្ថា បានស្រង់សំដីលោក កឹម សុខាផ្សាយ ។ លោក មុត ចន្ទា មនុស្សជំនិតលោក កឹម សុខា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«លោកប្រធាន កឹម សុខា តែងតែលើកឡើងថា មានតែការកសាងទំនុកចិត្តគ្នាដោយសុចរិតទេទើបអាចរួមគ្នាការពារផលប្រយោជន៍ជាតិបានរឹងមាំ» ។
លោកក៏តែងតែបង្ហាញពីការយល់ឃើញថា «ការជេរ ការប្រមាថ ការចាក់ដោត ការចោទប្រកាន់ ការមួលបង្កាច់ ការលាបពណ៌ ហើយនឹងការបង្កការឈឺចាប់ នឹងនាំឲ្យបែកបាក់ជាតិ» ។
សូមជម្រាបថា ការលើកឡើងរបស់លោក កឹម សុខា ខណៈដែលតុលាការរាជធានីភ្នំពេញបានកំពុងតែបន្តនីតិវិធីលើកសំណុំរឿងលោក កឹម សុខា ដោយកំណត់យកថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីបើកសវនាការ ៕
ចែករំលែកព័តមាននេះ