ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេបត្របាក់​​រោង​កម្មករ​ការដ្ឋាន​សំណង់​បុរី​​អូគីដេ​ខ្ទេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រោង​កម្មករ​សំណង់​របស់​ការដ្ឋានសំណង់​​បុរី​អ័​រ​គី​ដេ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​បន្ទប់​កម្មករ​ចំនួន១៤០​បន្ទប់​ត្រូវ​បាន​បំផ្លាញ​ទាំងអស់​ស្រុង​។ ​ហេតុការណ៍​អគ្គី​ភ័យ​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​អូ​គី​អេ ​ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក…

រាជធានី​ភ្នំពេញ​ ៖ រោង​កម្មករ​សំណង់​របស់​ការដ្ឋានសំណង់​​បុរី​អ័​រ​គី​ដេ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​បន្ទប់​កម្មករ​ចំនួន១៤០​បន្ទប់​ត្រូវ​បាន​បំផ្លាញ​ទាំងអស់​ស្រុង​។

​ហេតុការណ៍​អគ្គី​ភ័យ​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​អូ​គី​អេ ​ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

​តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា រោង​កម្មករ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទំហំ​ទទឹង​១៩​ម៉ែត្រ​គុណ​នឹង​បណ្តោយ​៤០​ម៉ែត្រ ធ្វើ​អំ​ពី​ដែក​ប្រក់ស​ង្ក័​សី​មាន​២​ជាន់ ​សរុប​​ចំនួន​១៤០​បន្ទប់​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​រោង​កម្មករ​យ៉ាង​សន្ធោសន្ធៅ​ និង​មាន​ផ្សែងហុយ​ទ្រលោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ភ្លាម​ៗនោះ​ នគរបាល​និង​អាជ្ញាធរ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍ដែរ​ តែ​ដោយសារ​ភ្លើង​ឆេះ​ពេញបន្ទុក ធ្វើ​ឱ្យ​រថយន្ត​ពន្លត់អគ្គិភ័យ​ពុំ​អាច​បាញ់ទឹក​​ទប់ស្កាត់​បាន ​បណ្តាល​អោយ​រោង​កម្មករ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងអស់​ស្រុង ។

តាម​នគរបាល​អោយ​ដឹង​ថា បន្ទាប់​ពី​អគ្គី​ភ័យខាងលើ​កើតឡើង ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន O​C​IC ចំនួន​៥​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

​តាម​នគរបាល​បានអោយ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​អគ្គី​ភ័យ​ខាងលើ​នេះ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​​ភ្លើង​​ឆេះ​រាលដាល​ដល់​រោង និង​បន្ទប់​កម្មករអស់​​ទាំងស្រុង ​ប៉ុន្តែ​ពុំ​បណ្តាល​អោយ​មនុស្ស​​ណា​ម្នាក់​រង​របួស​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ