ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​សរសៃ​ត្រង់​ចំណុច​ទាំង​នេះ​​អាច​ជួយ​​ដល់​ការ​លើស​សម្ពាធ​ឈាម​

4 ឆ្នាំ មុន

ជំងឺ​បេះដូង​គឺជា​មូលហេតុ​ចំបង​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ទូ​ទាំង​ពិភពលោកបាត់បង់​ជីវិត​​ច្រើន​ជាង​គេ​។ ជំងឺ​បេះដូង​ដែល​អាច​ងាយ​នឹង​​បាត់​បង់​ជីវិត​ជីវិត​​បាន​ដូច​ជា គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ខ្សោយបេះដូង គឺ​បណ្តាល​មក​ពី​ការ​លើស​សម្ពាធ​ឈាម​ទាំងអស់​។ ការ​ព្យាបាល និង​ថែរក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​គ្រប់គ្រង​បាន​គឺជា​រឿង​សំខាន់​បំផុត​។ របប​អាហារ ការ​ហាត់ប្រាណ…

ជំងឺ​បេះដូង​គឺជា​មូលហេតុ​ចំបង​មួយ​ដែល​នាំ​ឲ្យ​មនុស្ស​ទូ​ទាំង​ពិភពលោកបាត់បង់​ជីវិត​​ច្រើន​ជាង​គេ​។ ជំងឺ​បេះដូង​ដែល​អាច​ងាយ​នឹង​​បាត់​បង់​ជីវិត​ជីវិត​​បាន​ដូច​ជា គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ខ្សោយបេះដូង គឺ​បណ្តាល​មក​ពី​ការ​លើស​សម្ពាធ​ឈាម​ទាំងអស់​។

ការ​ព្យាបាល និង​ថែរក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​គ្រប់គ្រង​បាន​គឺជា​រឿង​សំខាន់​បំផុត​។ របប​អាហារ ការ​ហាត់ប្រាណ និង​ការ​ប្រើ​ថ្នាំ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ការ​លើស​សម្ពាធ​ឈាម​។ ការ​ចាប់​សរសៃ​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​មាន​ប្រជាប្រិយភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ ខាងក្រោម​នេះ​គឺជា​ប៉ុន្មាន​ចំណុច​នៃ​កន្លែង​ចាប់​ស​សៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា អាច​សម្រួល​ដល់​ការ​គ្រប់គ្រង​សម្ពាធ​ឈាម​៖

LV3
ការ​ចាប់​សរសៃ​ត្រង់​ចំណុច​នេះ​គឺ​ស្ថិត​នៅ​ចន្លោះ​ម្រាម​មេជើង និង​ម្រាម​បន្ទាប់​មេជើង​។ ចំណុច​នេះ​ត្រូវ​បា​បាន​គេ​ហៅ​ថា LV3 ឬ Liver 3​។ ការ​ម៉ាស្សា ឬ​សង្កត់​កន្លែង​នេះ​អាច​ជួយ​ដល់​រឿង​ច្រើន​ក្នុង​ខ្លួន​ដូច​ជា បំបាត់​ការ​ថប់​អារម្មណ៍ ការ​ឈឺចាប់​ពេល​មក​រដូវ និង​បញ្ចុះ​សម្ពាធ​ឈាម​។

PC6
PC6 ឬ Pericardium 6 គឺជា​ចំណុច​ចាប់​សរសៃ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​លើស​សម្ពាធ​ឈាម​។ ចំណុច​នេះ​គឺ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​កដៃ​តែ​ម្តង និង​លាតសន្ធឹង​ទៅ​កែងដៃ​បន្តិច​។ ចំណុច​នេះ​អាច​ជួយ​បំបាត់​ការ​ថប់​អារម្មណ៍ បញ្ចុះ​សម្ពាធ​ឈាម បន្ថយ​ការ​ក្អួត អាកា​រៈ​ជំងឺហឺត និង​ផ្សេង​ៗ​ទៀត​។

LI4
LI4 គឺជា Large Intestine 4​។ LI4 ត្រូវ​បាន​គេ​ប្រើប្រាស់​លើ​ករណី​ឈឺចាប់​រ៉ាំរ៉ៃ និង​ជំងឺ​ដូច​ជា​លើស​សម្ពាធ​ឈាម​។ LI4 ស្ថិត​នៅ​ទីតាំង​ស្រ​ដៀង​គ្នា​នឹង LV3 ដែរ ប៉ុន្តែ​គ្រាន់តែ​វា​នៅ​លើ​ប្រអប់ដៃ​។ វា​ស្ថិត​នៅ​សន្លាក់​ចន្លោះ​មេដៃ និង​ម្រាម​ចង្អុល​។ ចំណុច​នេះ​អាច​ជួយ​ព្យាបាល​បញ្ហា​ផ្សេង​ៗ​ទៀត​ដូច​ជា ឈឺធ្មេញ បញ្ហា​ប្រហោង​ឆ្អឹង និង​ស្បែក​។ កន្លែង​នេះ​មិន​គួរ​ណា​ម៉ាស្សា ឬ​ចាប់​សរសៃ​ទេ បើសិន​អ្នកជា​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​នឹង​ជំរុញ​ដល់​ការ​សម្រាលកូន​មិន​គ្រប់​ខែ​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ