ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ Formula 1 ​គ្រោង​ធ្វើ​នៅ​​ចិនប្រឈមនឹងហានិភ័យខ្លាំង ក្រោយ​ផ្ទុះវីរុសកូរ៉ូណា

4 ឆ្នាំ មុន

សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត Formula 1 ហៅ​កាត់​ថា FIA បាន​និយាយ​ថា​ព្រឹត្តិការណ៍ Chinese Grand Prix ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន…

សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត Formula 1 ហៅ​កាត់​ថា FIA បាន​និយាយ​ថា​ព្រឹត្តិការណ៍ Chinese Grand Prix ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​នេះ​។

ប្រភព​ពី BBC បានឱ្យ​ដឹង FIA បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយ​ថា ខ្លួន​កំពុង​ត្រួតពិនិត្យ​ស្ថានភាព​វិវឌ្ឍន៍ និង​វាយតម្លៃ​លើ​កាលបរិច្ឆេទ​នៃ​ការ​ប្រណាំង​នា​ពេល​ខាង​មុខ​របស់​ខ្លួន និង​ចាត់វិធានការ​ណាមួយ​ដែល​ចាំបាច់ ដើម្បី​ជួយ​ការពារ​ដល់​កីឡាករ និង​ក្រុមការងារ រួម​ទាំង​សាធារណជន​ទូទៅផង​​ដែរ​។

សូម​បញ្ជាក់​ថា កម្មវិធី Chinese Grand Prix នេះ គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩-២១ ខែមេសា ឆ្នាំ​២០២០ នាទី​ក្រុង​សៀង​ហៃ ដែល​ចម្ងាយ​ប្រហែល ៨០០​គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា នៅ​ទីក្រុង​វ៉ូ​ហាន ខេត្ត​ហ៊ូ​ប៊ី និង ៥០០​គីឡូម៉ែត្រ​ពី​ទីក្រុង​សាន់​យ៉ា ខេត្ត​ហៃ​ណា​ន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ