ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ណាស់​បាន​អ្នក​ភូមិ​ជួយ​ទាន់​កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ បើ​គ្មាន​ខ្លាចញញើត​សោះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​មិនដឹង​ជា​យ៉ាងម៉េច​ឲ្យ​តែ​បាន​ស្រា​ចូល​ក្នុង​ខ្លួន ដឹង​តែ​កាច​សាហាវ​ដូច​ខ្លា​តែង​រករឿង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​បុរស​ជា​ជាង​ជួសជុល​ម៉ូតូ និង​ទូរទស្សន៍​ចំនួន​៣​លើក​រួច​មក​ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកុម្ភៈ​នេះ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​មិនដឹង​ជា​យ៉ាងម៉េច​ឲ្យ​តែ​បាន​ស្រា​ចូល​ក្នុង​ខ្លួន ដឹង​តែ​កាច​សាហាវ​ដូច​ខ្លា​តែង​រករឿង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​បុរស​ជា​ជាង​ជួសជុល​ម៉ូតូ និង​ទូរទស្សន៍​ចំនួន​៣​លើក​រួច​មក​ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកុម្ភៈ​នេះ នៅ​ក្នុងភូមិ​ចំបក់​កោង ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ​ផ្ទុយ​ទៅ​វិញ​ការ​អត់ឱន​មិន​ប្ដឹង​នេះ​បែរជា​ធ្វើ​ឲ្យ​ជន​នេះ​ញ៉ាម​លែង​ខ្លាចញញើត​នរណា​ទាំងអស់ ហើយ​បាន​ប្រព្រឹត្ត​នៅ​ទ​ង្វើ​ដដែល​នេះ​ជា​លើក​ទៅ​៤​ទៀត និង​រឹតតែ​ខ្លាំង​ជាង​មុន​ទៀត​ផង ។

ដោយ​បាន​កាន់​កាំបិត​ក្ន​ង​ដៃ​ស្រែក​ឡូឡា​រត់​ចូល​ទៅ​វាយ និង​កាប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​បុរស​ជា​ជាង​ជួសជុល​ម៉ូត​ខាងលើ និង​បាន​គម្រាមកំហែង​កាប់សម្លាប់ រួច​យក​ប្រេងម៉ាស៊ីន​ចាក់​ស្រោច​លើ​ជញ្ជាំង​ផ្ទះ​ជាង​នេះ ប្រុង​ដុត​ចោល​ថែម​ទៀត​ផង ។ បន្ទាប់​ពី​ទទួល​រង​នូវ​រឿង​ដដែល​ៗ​បែប​នេះ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​ជា​ជាង​ទ្រាំ​លែង​បាន​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ សៀ ស៊ន់ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ជា​មុខសញ្ញា​សេព​គ្រឿងញៀន​ដោយ​ធ្លាប់​ត្រូវ​បាន​ឪពុក​ម្ដាយ​យក​ទៅ​ដាក់​នៅ​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​ចំនួន​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ព្រម​កែខ្លួន​ទាល់តែ​សោះ ។ ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​យក​បានកូន​កាំបិត​ចំនួន​៣ ក្នុង​នោះ​រួម​មានកាំបិត​ចិតបន្លែ​២ និង​កាំបិត​បុ័ងតោ​គ្មាន​ដង​១ ព្រមទាំង​ម៉ាស៊ីន​ទូរទស្សន៍​បែក​១​បន្ទះ ។ ដោយឡែក​បុរស​ដែល​ជា​ជាង​ជួសជុល​ម៉ូតូ និង​ទូរទស្សន៍​ឈ្មោះ ជា រស្មី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​ខូចខាត​បែក​ទូ​តាំង​លក់ដូរ​១ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មិនដឹង​ជា​យ៉ាងម៉េច​ទេ ឲ្យ​តែ​ពេល​ផឹក​ស្រវឹង​ម្ដង​ៗ​តែងតែ​ស្រែក​ឡូឡា​រករឿង​អ្នក​ភូមិ ជា​ពិសេស​បាន​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​បុរស​ដែល​ជា​ជាង​ជួសជុល​ម៉ូតូ និង​ទូរទស្សន៍​នេះ​ចំនួន​៣​លើក​រួច​មក​ហើយ ។ លុះដល់​ថ្ងៃ​កើតហេតុ​ក្រោយ​ពី​ការ​ផឹកស៊ី​ស្រវឹង​ជន​នេះ​បាន​បន្ត​រករឿង​កាន់​កាំបិត​ក្នុង​ដៃ​យ៉ាង​ក្លាហាន​ចូល​ទៅ​កាប់ និង​វាយ​បំផ្លាញ​ទូ​តាំង​ដាក់​សម្ភារៈ និង​គម្រាម​កាប់សម្លាប់​ជន​រង​គ្រោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្ដង ។

ប្រភព​ដែល​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ​ជន​ខាងលើ​បាន​យក​ប្រេងម៉ាស៊ីន​ចាក់​ស្រោច​លើ​ជញ្ជាំង​ផ្ទះ​ជាង​ម៉ូតូ​ប្រុង​ដុត​ចោល ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ចាប់​ទាន់​បន្ទាប់​មក​អ្នក​ភូមិ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ទួល​ព្រេច ឲ្យ​ចុះ​ទៅ​ជួយ​អន្តរា​គម​ប៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​រួច​នាំ​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ