ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក អណ្តាតភ្លើង​លេប​ត្របាក់​អស់​ផ្ទះ​៤​ខ្នង ម្ចាស់​យំ​លែង​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ប្រក់ស​ង្ក័​សី ចំនួន​៤​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្នុង​នោះ​៣​ខ្នង​រង​ការ​ខូចខាត​ទាំងស្រុង និង​មួយ​ខ្នង​ទៀត​ឆេះ​អស់​ពាក់កណ្តាល ខណៈ​ពេល​ម្ចាស់​ចាក់សោ​ទុក​ចោល ស្រាប់តែ​ទុ​ស្សេ​ចរន្ត​ក្លាយ​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ប្រក់ស​ង្ក័​សី ចំនួន​៤​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្នុង​នោះ​៣​ខ្នង​រង​ការ​ខូចខាត​ទាំងស្រុង និង​មួយ​ខ្នង​ទៀត​ឆេះ​អស់​ពាក់កណ្តាល ខណៈ​ពេល​ម្ចាស់​ចាក់សោ​ទុក​ចោល ស្រាប់តែ​ទុ​ស្សេ​ចរន្ត​ក្លាយ​ជា​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ក្រុម​ទី​២ ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

បើ​តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ចេញពីផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ថ្ម​ក្រោម ប្រក់​ស័ង្កសី​ទំហំ​ទទឹង​ប្រវែង​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ ចាប នាង ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​ជា​កម្មករ ហើយ​ភ្លើង​នេះ​បាន​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​ចំនួន​៣​ខ្នង​ទៀត​ដែល​នៅ​ជាប់​គ្នា​នោះ​។

ប្រភព​ដដែល​បន្ត​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ដើម​ភ្លើង​បាន​ចាក់សោរ​ទុក​ចោល ស្រាប់តែ​ឮ​ស្នូរ​សម្លេង​ផ្ទុះ ហើយ​ភ្លើង​ក៏​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ថែម​ទាំង​ឆេះ​រាល​ដាល់​ទៅ​លំនៅ​ឋាន​ចំនួន​៣​ខ្នង​ទៀត​ដែល​នៅ​ជាប់​ៗ​គ្នា​យ៉ាង​ឆាបរហ័ស​។ នៅ​ក្នុង​ហេតុ​ការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​នគរបាល​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង​ទៅ​អន្តរាគមន៍ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ។

តាម​នគរបាល​មូលដ្ឋាន ក៏​ដូច​ជា​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ។ ហើយ​​លំនៅ​ឋាន​ចំនួន​៤​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ដោយ​ក្នុង​នោះ​មាន​៣​ខ្នង​រង​ការ​ខូចខាត​ទាំងស្រុង និង​១​ខ្នង​ទៀត​ត្រូវ​ភ្លើង​ឆេះ​អស់​ប្រមាណ​៥០​ភាគរយ​។ ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ពុំ​បណ្តាល​​ឱ្យ​មនុស្ស​រង​របួស​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ