ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​៨​ពាន់​ម៉ាស់​ទៅ​ចែក​ជូន​មន្ត្រីរាជ​ការ និង​ភ្ញៀវ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​សុខ រស់ អភិបាលរង​ខេត្តស្វាយរៀង និង​តំណាង​ឱ្យ​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ…

ខេត្តស្វាយរៀង ៖ លោក​សុខ រស់ អភិបាលរង​ខេត្តស្វាយរៀង និង​តំណាង​ឱ្យ​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ បាន​នាំ​យក​ម៉ាស់​ចំនួន​៨​ពាន់​ម៉ាស់​ទៅ​ប្រគល់​ជូន​ដល់​លោក​ឧត្តមសេនីយ៍ត្រី​ខាត់ សា​រ៉ាត់ ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត និង​លោក​ម៉ែ​ន ចាន់​រ៉ា ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ដើម្បី​ចែក​ជូន​ដល់​បុគ្គលិក មន្ត្រីរាជការ​បំរើ​ការងារ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ព្រមទាំង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លង​តាត់​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ចូល​មក​កម្ពុជា ដើម្បី​ការពារ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​)​។

សូម​រំលឹក​ផង​ដែរ កាលពី​ថ្ងៃ​ទី​៣១ មក​រា ឆ្នាំ​២០២០ លោក​សុខ ដា​រ៉ូ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង​បាន​នាំ​ម៉ាស់​ចំនួន​៨​ពាន់​ម៉ាស់​ទៅ​ប្រគល់​ជូន​រដ្ឋបាល​សាលាខេត្ត សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ដោយ​មាន​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត បាន​ទទួល​សម្រាប់​យក​ទៅ​ផ្តល់​ជូន​ក្រុមការងារ និង​ចែក​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ឆ្លងកាត់​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​)៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ