ការជឿលើមន្តអាគម ស្រោចទឹក ចងខ្សែ បន់ស្រន់ ស្រោចទឹករំដោះគ្រោះ បួងសួងសុំនេះសុំនោះជាដើមសុទ្ធតែស្ថិតក្នុងចំពូកបុគ្គលអវិជ្ជា ប្រកាន់ជំនឿឆ្វេង ។
តាមពិតទៅអវិជ្ជានេះមិនមែនកើតមានតែលើគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែងទេ សូម្បីតែអ្នកបួសមួយចំនួនដែលរស់នៅអាស្រ័យនឹងព្រះពុទ្ធសាសនាផ្ទាល់ក៏រៀនតិរច្ឆានវិជ្ជាទាំងនេះដើម្បីលាភសក្ការៈដែរ ។
ប្រសិនបើបុគ្គលបានអាស្រ័យនឹងធម៌របស់ព្រះមានព្រះភាគច្រើន អវិជ្ជាក៏មិនសូវគ្របសង្កត់ខ្លាំង តែប្រសិន បើមិនបានយកធម៌របស់ព្រះមានព្រះភាគជាទីតាំងទេ អវិជ្ជាក៏គ្របសង្កត់ខ្លាំងតាមលំដាប់ រហូតធ្វើឲ្យអ្នកនោះជឿក្នុងរឿងមង្គលភ្ញាក់ផ្អើលផ្សេងៗ មានការបន់ស្រន់ ស្រោចទឹក ជម្រះគ្រោះចង្រៃជាដើម ដែលជាជំនឿឆ្វេង គឺផ្ទុយគ្នាស្រឡះអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធ ។
ហេតុដែលនាំឱ្យមិនដឹងមិនស្គាល់ទាំងអស់នេះគឺសុទ្ធតែផ្តើមចេញមកអំពីអវិជ្ជានេះឯងជាប្រភព ។ សាន សារិន
ចែករំលែកព័តមាននេះ