បែកធ្លាយ​ល្បិច​បន្លំ​ប្រមូល​លុយ​អស់​ជាង​​១​ម៉ឺន​ដុល្លារ​ក្នុងផ្ទះ​វី​ង (​មាន​វី​ដេ​អូ​)


ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​វេ​លុយ​វី​ង​មួយ​កន្លែង​ដែល​ទើបនឹង​បើក​អាជីវកម្ម​ថ្មីថ្មោង ត្រូវ​បែកធ្លាយ​ព័ត៌មាន​ថា មាន​ក្រុម​ចោរ​១​ក្រុម​បន្លំ​ចូល​ប្រមូល​លុយ​អស់​ជាង​មួយ​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រុង​ស្ទឹង​ត្រែង ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​បែកធ្លាយ​រឿងរ៉ាវ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​កើតហេតុ ម្ចាស់ផ្ទះ​ប្តូរ​ប្រាក់​ខាងលើ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​នោះ​ភ្លាម​ៗ​ផង​ដែរ​។ ហើយ​ក្នុង​ទីតាំង​ផ្ទះ​វេរ​លុយ​វី​ង​នោះ បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​ហើយ​រូប​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មាន​មនុស្ស​វ័យ​ជំទង់​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​មុខ​ផ្ទះ​វី​ង​ប្តូរ​ប្រាក់​នៅ​ទីតាំង​ខាងលើ ដោយ​មាន​ម្នាក់​ឈប់​ម៉ូតូ​ធ្វើ​ជា​និយាយ​ទិញ​កាត​ទូរស័ព្ទ​ជាមួយ​ម្ចាស់ផ្ទះ​។

ប្រភព​ដដែល​បន្ត​បន្ត​ថា រីឯ​ម្នាក់​ទៀត​ដើរ​សំដៅ​ទៅ​កន្លែង​ទុក​លុយ ហើយ​ប្រមូល​យក រួច​ក៏​ដើរ​ចេញ​មក​វិញ​។ ខណៈ​ពេល​នោះ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មិន​បាន​ចាប់អារម្មណ៍​ទៅ​នឹង​ល្បិច​របស់​ក្រុម​ចោរ​នោះ​ឡើយ លុះ​ពេល​ដឹង​ថា បាត់​លុយ ម្ចាស់ផ្ទះ​ក៏​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព ទើប​ដឹង​ថា មាន​ចោរ​មួយ​ក្រុម​បន្លំ​យក​លុយ​របស់​គាត់​។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​សន្និដ្ឋាន​ថា ទំនង​ចោរ​មាន​គ្នា​ចាប់ពីរ​នាក់​ឡើង​។ ហើយ​រូបភាព​វី​ដេ​អូ​ឃើញ​ម្នាក់​ធ្វើ​ជា​និយាយ​ជាមួយ​ម្ចាស់ផ្ទះ ឯ​ម្នាក់​ទៀត​ដើរ​ចូល​ទៅ​ប្រមូល​យក​លុយ រួច​នាំ​គ្នា​គេចខ្លួន​អស់​តែ​ម្តង​។

ក្រោយ​ពេល​សកម្មភាព​នោះ​កើតឡើង​រួច ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​មាន​អាវុធ​ហត្ថ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង ដែល​បច្ចុប្បន្ន​កំពុង​ស្រាវជ្រាវ​តាម​រកមុខ សញ្ញា​តាម​សកម្មភាព​វី​ដេ​អូរ​ឃ្លី​ប​តាម​កាមេរ៉ា​សុវត្ថិភាព​នោះ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ