ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​២​គ្រឿង​បើ​ក​លឿន​​ដូច​ហោះ​បុក​គ្នា​លាន់​ដូច​រន្ទះ ស្លា.ប់​២​​នាក់ ​របួសធ្ងន់​៣​នាក់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់មនុស្ស​២​នាក់​បាន​ស្លា.ប់​នៅ​នឹងកន្លែង និងមនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុ​ការ​ណ៏​គ្រោះ​ថា្ន​ក់​ចរាចរ​ណ៍​កើត​ឡើង​ កាល​ពីវេលា​​ម៉ោ​ង២​និង​​៣០​នាទី​រ​សៀលថ្ងៃ​ទី​១០ សីហា នៅ​លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥២A ចំណុ​ច​​មុខ​​ប៉ុស្តិ៍នគរបាល​រដ្ឋបាលស្វាយ​ជុក ស្ថិត​ក្នុង ភូមិ​​​ស្រម៉ ​ឃុំ​​ស្វា​យ​ជុ​ក ស្រុក​សា​មគ្គី​​មាន​ជ័យ

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹងកន្លែង និងមនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុ​ការ​ណ៏​គ្រោះ​ថា្ន​ក់​ចរាចរ​ណ៍​កើត​ឡើង​ កាល​ពីវេលា​​ម៉ោ​ង២​និង​​៣០​នាទី​រ​សៀលថ្ងៃ​ទី​១០ សីហា នៅ​លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥២A ចំណុ​ច​​មុខ​​ប៉ុស្តិ៍នគរបាល​រដ្ឋបាលស្វាយ​ជុក ស្ថិត​ក្នុង ភូមិ​​​ស្រម៉ ​ឃុំ​​ស្វា​យ​ជុ​ក ស្រុក​សា​មគ្គី​​មាន​ជ័យ ខណៈមនុស្ស​ទាំង​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង ក្នុង​ទិសបញ្ច្រាស​គ្នា ។ ​

លោក ដួង ហុង អធិការ​នគរ​បា​ល​ស្រុកសាមគ្គី​មាន​ជ័យឱ្យដឹងថា ដោយសារ​តែ​ជន​រងគ្រោះ​ទាំង​៥​នាក់​នោះ​មាន​ស្លាប់​និង​របួសធ្ងន់ មិន​អាច​សាកសួរ​ព័ត៌មាន​ឱ្យបាន​ច្បាស់​នោះ​ទេ តែ​បានដឹង​​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាកឌ្រីមសេ​១២៥ស៊េ​រី២០១៣ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខកំពង់​ធំ 1​F-6956 ​ជិះ​គ្នា​២​នាក់ ក្នុង​ដំណើរ​​ពី​​កើត​ទៅ​​លិ​ច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀតម៉ាកឌ្រីម​សេ​១២៥​ដូច​គ្នាស៊េ​រី​២០១១ ព​ណ៌​ខ្មៅ​​ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-0825 ជិះ​​គ្នា​៣​នាក់ ក្នុង​ដំណើរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​គ្នា ក៏​បាន​បុកគ្នា​យ៉ាង​ពេញទំហឹង ចំ​កណ្តាល​ទ្រូង​ផ្លូវ ប​ណ្តាល​ឱ្យមនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​៣​នាក់​ទៀត​រង​របួសធ្ងន់ ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​រាជធានី​​ភ្នំពេញ ។ ​

លោក​​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ ​១-ឈ្មោះ សេង ពិ​សិ​ទ្ឋ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិលក្តា ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ២-ឈ្មោះ សុំ ប៊ុ​ណ្ណា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ រីឯជន​រង​គ្រោះរបួសធ្ងន់​៣​នាក់​ទៀត​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

លោក​អធិការ​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​​គឺ​សង្ស័យ​ថា​បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូស្រវឹង​ទាំងអស់​គ្នា ចំណែក​​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​កំពុង​រក្សា​ទុកនៅ​អធិ​ការដ្ឋាន​នគរ​បាល​​ស្រុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ត​មា​នី​តិ​វិធី ៕