បើនិយាយឲ្យងាយស្ដាប់ អវិជ្ជាគឺជាមេនាំអាទិ៍ឲ្យមានជាតិ កំណើត និងជាតួជីវិតនេះឯង ។
អវិជ្ជាដែលជាស្បៃងងឹតនៃជីវិតមាន៨យ៉ាងគឺៈ
១- មិនដឹងក្នុងសេចក្ដីសុខ គឺមិនដឹងក្នុងទុក្ខទាំង១២កង មានជាតិទុក្ខជាដើម ដែលជាទុក្ខសច្ចៈ ។
២- មិនដឹងនូវធម៌ដែលជាហេតុនាំឲ្យកើតទុក្ខ គឺមិនដឹងនូវតណ្ហា សេចក្ដីប្រាថ្នាគ្រប់ ។
៣- មិនដឹងនូវព្រះនិព្វានជាទីរំលត់នូវសេចក្ដីទុក្ខ ។
៤- មិនដឹងនូវផ្លូវជាទីចូលទៅរំលត់នូវសេចក្ដីទុក្ខ ។
៥- សេចក្ដីមិនដឹងក្នុងខន្ធ គឺមិនដឹងនូវជាតិកំណើត ដែលធ្លាប់កើតក្នុងជាតិមុនៗ ។
៦- មិនដឹងនូវជាតិកំណើតដែលនឹងកើតតទៅជាតិខាងមុខៗទៀត ។
៧- សេចក្ដីមិនដឹងទាំងក្នុងអតីត ទាំងក្នុងអនាគត ។
៨- សេចក្ដីមិនដឹងក្នុងនាមរូប ដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ ។
អវិជ្ជាទាំង៨នេះបុគ្គលណាបានអាស្រ័យ បុគ្គលនោះនឹងដល់នូវភាពអន្ធការអស់មួយជីវិត ។ សាន សារិន
ចែករំលែកព័តមាននេះ