ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សោបន្ទប់ចោលទៅធ្វើការបាត់ស្រាប់តែផ្អើលអស់អ្នកជិតខាងនាំគ្នាវាយបំបែកកញ្ចក់បង្អួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បន្ទប់​ជួលមួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យឆាបឆេះ​ផ្សែងហុយ​ទ្រលោម​បណ្តាល​អោយ​របស់របរ​ក្នុង​បន្ទប់​ទាំងមូល​រង​ការ​ខូចខាត​ទាំងស្រុង ខ​ណៈ​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​ចាកចេញ​ទៅ​ធ្វើការ​បាត់​ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង ៤៥ នាទី​ថ្ងៃត្រង់​ទី​០១​ខែ​កុ​ម្ភៈ ​ឆ្នាំ២០២០ នៅ​ចំណុចផ្ទះ​លេខ…

រាជធានី​ភ្នំពេញ​ ៖ បន្ទប់​ជួលមួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យឆាបឆេះ​ផ្សែងហុយ​ទ្រលោម​បណ្តាល​អោយ​របស់របរ​ក្នុង​បន្ទប់​ទាំងមូល​រង​ការ​ខូចខាត​ទាំងស្រុង ខ​ណៈ​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​ចាកចេញ​ទៅ​ធ្វើការ​បាត់​ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង ៤៥ នាទី​ថ្ងៃត្រង់​ទី​០១​ខែ​កុ​ម្ភៈ ​ឆ្នាំ២០២០ នៅ​ចំណុចផ្ទះ​លេខ ១១៦H ផ្លូវ​ទន្លេមេគង្គ ភូមិ គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើងឆេះ​ឈ្មោះ ហាក់ សេងហួត ​ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ ដែល​បានសាងសង់​ជា​បន្ទប់​ជួល​ ។ ​ចំណែក​អ្នក​ជួល​ផ្ទះ ពុំ​ស្គាល់ឈ្មោះ​ឡើយ ដោយ​ទៅ​ធ្វើការ​បាត់​ ។

​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុគេ​ឃើញផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​លេខ ៤ ដែល​ម្ចាស់​ចាក់សោរ​ទុក​ចោល​ទៅ​ធ្វើការ ។ ​ភ្លាម​ៗបង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក្បែរ​ខាង​នាំ​គ្នា វាយ​បំបែក​កញ្ចក់​បង្អួច និង​ធាក់​ទ្វារ​ចូល​បាញ់​ពន្លត់​ពុំ​អាច​ទប់ស្កាត់​បានក៏បាន​ហៅ​រថយន្ត​ពន្លត់អគ្គិភ័យចំនួន​៣​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ ភ្លើង បាន​រលត់​ទៅ​វិញ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ឡើយ​ ។

​ទាកទិន​ការ​កើត​មាន​អគ្គិ​ភ័យ នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ តែ​បើ​តាម​នគរបាល​មានការ​សង្ស័យថា បណ្តាល​មក​ពី​ម្ចាស់​បន្ទប់​ជួល​ដុត​ធូប​សែន​ថ្ងៃសីល៍​ហើយ​ចាក់សោរ​ផ្ទះ​ទុក​ចោល​ទៅ​ធ្វើការក៏កើត​មាន​អគ្គិភ័យតែ​ម្តង ​។ ​ទោះបីជា​យ៉ាងណា​តាម​ព័ត៌មាន​ខ្លះ​ទៀត​ថា​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ