ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​បុណ្យ ! ត្រូវ​រង្វាន់ ៥០​លាន​រៀល​ពី​ភេសជ្ជៈ WURKZ ចំណាយ​ខ្លះ​ទិញ​ម៉ាស​ចែក​អ្នកដំណើរ​តាម​ផ្លូវ​ការពារ​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ពិតជា​គួរ​ឲ្យ​សរសើរ​មែន​នូវ​សន្ដាន​ចិត្ត​ដ៏​ស្រស់ថ្លា​របស់​លោក ឆែម ច​ន្ថា វ័យ​៣៨​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ដែល​បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ…

ខេត្តបាត់ដំបង​៖ ពិតជា​គួរ​ឲ្យ​សរសើរ​មែន​នូវ​សន្ដាន​ចិត្ត​ដ៏​ស្រស់ថ្លា​របស់​លោក ឆែម ច​ន្ថា វ័យ​៣៨​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ដែល​បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ សុខចិត្ត​យក​ប្រាក់​រង្វាន់​ខ្លះ​ទិញ​ម៉ាស ដើម្បី​ចែក​ជូន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ សម្រាប់​ការពារ​ខ្លួន​ពី​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី កូ​រ៉ូ​ណា ។

អាជីវករ​លក់​ម៉ូតូ​នៅ​ស្រុក​មោងឫស្សី រូប​នេះ​បាន​រៀបរាប់​ពេល​មក​បើក​រង្វាន់​ដោយ​ផ្ទាល់​ថា​៖ «​ខ្ញុំ​គិត​ថា វា​ពិតជា​បុណ្យ​កុសល ភ័ព្វសំណាង​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ដែល​ឈ្នះ​រង្វាន់ ៥០​លាន​រៀល​នេះ ព្រោះ​ខ្ញុំ​បាន​គ្រវែង​ក្រវិល​កំប៉ុង​ចោល​ទៅ​ហើយ ពេល​គាស់​រួច ដោយ​មិន​បាន​គិត​ឆែក​មើល​រង្វាន់​សោះឡើយ ។ តែ​ដូច​មាន​គេ​ដង្ហោយហៅ ឲ្យ​រើស​ក្រវិល​កំប៉ុង​នោះ​មក​មើល មានអី​ក៏​ស្រែក​ហ៊ោ​ផ្អើល​ភូមិ​ពេល​ឃើញ​លេខ ៥០​លាន​រៀល​លើ​ក្រវិល​កំប៉ុង​នោះ ។ សូ​ម្បី​តែ​ប្រពន្ធ និង​កូន​របស់ខ្ញុំ​ក៏​សឹងតែ​មិន​ជឿ​ដែរ​» ។

លោក​បន្ត​ទៀត​ថា​៖ «​ទឹកប្រាក់ ៥០​លាន​រៀល​នេះ ខ្ញុំ​នឹង​យក​ខ្លះ​ទិញ​ម៉ាស ធ្វើ​ទាន​ចែក​ជូន​ពលរដ្ឋ​តាម​ផ្លូវ​ខេត្តបាត់ដំបង ដើម្បី​ការពារ​ពី​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​ទើបតែ​ផ្ទុះ​ឡើង​ថ្មី​ៗ ។ ចំណែក​ខ្លះ​ទៀត​នឹង​ធ្វើ​បុណ្យចម្រើនព្រះជន្ម​ឲ្យ​អ្នក​មានគុណ​ទាំង​ពីរ និង​ពង្រីក​មុខរបរ​សព្វថ្ងៃ​បន្ថែម​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ