ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គគ្រិចលុះ​ក្ស័យប្រពន្ធ​អស់​ទ្រាំ​លែង​ប្តី​ចោល​សង្ឃឹមអស់កម្ម

4 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ ២០​ឆ្នាំ​ម្នាក់ បាន​ដាក់​ពាក្យសុំ​លែងលះ​ពី​ប្តី​នៅ​ស​ប្តា​ហ៍​នេះ​ដោយ​អះអាង​ថា ប្តី​ស្អុយ​ខ្លួន​ខ្លាំង​ពេក​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​ស្ទើរតែ​ដាច់ខ្យល់​ដង្ហើម ព្រោះតែ​១០​ថ្ងៃ​បាន​ងូតទឹក​ម្តង​។…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ ២០​ឆ្នាំ​ម្នាក់ បាន​ដាក់​ពាក្យសុំ​លែងលះ​ពី​ប្តី​នៅ​ស​ប្តា​ហ៍​នេះ​ដោយ​អះអាង​ថា ប្តី​ស្អុយ​ខ្លួន​ខ្លាំង​ពេក​ដល់​ថ្នាក់​ទ្រាំ​មិន​បាន​ស្ទើរតែ​ដាច់ខ្យល់​ដង្ហើម ព្រោះតែ​១០​ថ្ងៃ​បាន​ងូតទឹក​ម្តង​។

Soni Devi ជា​ស្ត្រី​ម្នាក់​មក​ពី​ស្រុក​វី​សាហា​លី​បាន​ដាក់​ពាក្យសុំ​លែងលះ​ពី​ប្តី​ដោយ​ផ្អែក​លើ​ហេតុផល​ថា ប្តី​គាត់​មិន​បាន​រក្សា​អនាម័យ​ត្រឹមត្រូវ​និង​មិន​មាន​សុជីវធម៌​។ នាង​បាន​ប្រកែក​ថា​ការ​រៀប​ការ​ជាមួយ​ប្តី​របស់​នាង​ដែល​ជា​ជាងឈើ​អាយុ ២៣​ឆ្នាំ បាន​ធ្វើ​ឱ្យ​នាង​អាម៉ាស់មុខ​និង​បាន​បំផ្លាញ​ជីវិត​របស់​នាង​។ នៅ​ក្នុង​ពាក្យសុំ​លែងលះ​ផ្លូវការ​របស់​នាង​ស្ត្រី​អាយុ ២០​ឆ្នាំ​រូប​នេះ​បាន​សរសេរ​ថា ប្តី​របស់​នាង​ស្ទើរតែ​មិន​ដែល​ងូតទឹក​ឬ​ដុសធ្មេញ ហើយ​មិន​គោរព​តាម​វិន័យ​សង្គម​ណាមួយ​ឡើយ​។ នាង​ស្នើ​ឱ្យ​តុលាការ​ឱ្យ​នាង​លែង​ប្តី​បាន​។

នាង​បាន​និយាយ​ថា​៖ “​ប្តី​របស់ខ្ញុំ​មាន​ក្លិនស្អុយ​នៅ​ពេល​គាត់​មិន​ងូតទឹក​ជិត​១០​ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត​គាត់​មិន​ដុសធ្មេញ​ទេ​។ គាត់​ក៏​មិន​មាន​សុជីវធម៌ និង​ធ្វើ​តាម​ទម្លាប់​ដែរ ។ ខ្ញុំ​មិន​ចង់​រស់នៅ​ជាមួយ​ប្តី​ខ្ញុំ​ទៀត​ទេ​។ ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​ភាព​អាម៉ាស់​ទៀត​ទេ​។ សូម​ឱ្យ​ខ្ញុំ​ចេញ​ផុត​ពី​បុរស​ម្នាក់​នោះ ព្រោះ​គាត់​កំពុង​តែ​បំផ្លាញ​ជីវិត​របស់ខ្ញុំ​ហើយ​។ យើង​គ្មាន​កូន​ទេ​សូ​ម្បី​តែ​ទំនាក់ទំនង​របស់​យើង​ជា​ប្តី​ប្រពន្ធ​ក៏​មិន​មាន​ភាព​រាក់ទាក់​ដែរ​។ ជីវិត​គ្មាន​ន័យ​ទេ​។ វា​គ្មាន​តម្លៃ​អ្វី​ឡើយ​» ។

ប្តី​របស់​ស្ត្រី​ខាងលើ ឈ្មោះ Manish Ram បាន​ប្រាប់​កាសែត Times of India ថា គាត់​ចង់​បន្ត​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឱ្យ​របៀប​រស់នៅ​របស់​គាត់​ប្រសើរ​ឡើង មិន​ដូច​ពេល​នេះ និង​ពេល​កន្លង​មក ៕

ប្រភព ៖ odditycentral , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ