ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល EBA ខាង​មុខ​អាច​ជះ​ឥទ្ធិពល​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ ២០%

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប​EU​អាច​ជះ​ឥទ្ធិពល​អ​វេជ្ជ​មាន​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ប៉ះពាល់​ដល់​ការងារ​ក្នុងស្រុក​ប្រហែល​៣​ម៉ឺន​នាក់​។ ​ ឆ្លើយ​តប​នឹង​សំនួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​វេទិការ​សាធារណៈ​ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ច្បាប់​ថវិកា​ឆ្នាំ​២០២០​នៅ​ថ្ងៃ​ទី​៣០ ខែមករា​ថា លោក វ​ង្សី…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប​EU​អាច​ជះ​ឥទ្ធិពល​អ​វេជ្ជ​មាន​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ប៉ះពាល់​ដល់​ការងារ​ក្នុងស្រុក​ប្រហែល​៣​ម៉ឺន​នាក់​។

ឆ្លើយ​តប​នឹង​សំនួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​វេទិការ​សាធារណៈ​ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ច្បាប់​ថវិកា​ឆ្នាំ​២០២០​នៅ​ថ្ងៃ​ទី​៣០ ខែមករា​ថា លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ថា EBA អាច​ជះ​ឥទ្ធិពល​មក​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ ២០% និង​ស្បែកជើង​ប្រមាណ​៣០%​។ ​លោក​បន្ត​ថា ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ព័ត៌មាន​ក្រៅផ្លូវការ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា​នេះ​បើ​គិត​ជា​មធ្យម​គឺ​វា​មាន​ទំហំ​ប៉ះពាល់​តិចតួច ហើយ​បើ​គិតដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក វ​ង្សី​វិស្សុត បាន​មាន​ប្រសាសន៍​ថា «​តាម​ការ​គណនា​របស់​មន្ត្រី​យើង​នៅ​ទី​នេះ​ផល​ប៉ះពាល់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA វា​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ប្រហែល​៥០០​លាន​ដុល្លារ​អា​មេ​រិ​កលើ​ទំហំ​នាំ​ចេញ​សរុប ។ ខ្ញុំ​យល់​ថា​នេះ​ជា​ព័ត៌មាន​ក្រៅផ្លូវការ​ទេ យើង​មិន​ទាន់​ដឹង​ពិត​ថា​យ៉ាងណា​ទេ​រង់ចាំ​ថ្ងៃ​ទី​១២​កុម្ភៈ​ខាង​មុខ​នេះ ។ តែបើ​ទោះជា​ផល​ប៉ះពាល់​កម្រិត ២០%, ៣០%, ៥០%, ១០០% ឬ​ក៏ ០%​យើង​ជួយ​បាន​»​។

លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា ប៉ះពាល់​ក្រៅផ្លូវការ​នេះ​អាច​នឹង​តាម​ការ​សិក្សា​វា​ប៉ះពាល់​ដល់​ការងារ​ធ្វើ​ប្រមាណ​៣​ម៉ឺន​នាក់​។ តែ​មាន​ឧស្សាហកម្ម​ពី​ប្រភេទ​អាច​ស្រូប​យក​ការងារ​បាន ទី​មួយ​ឧស្សាហកម្ម​ពាក់​ពន្ធ​នឹង​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​និង​ទី​ពីរ ឧស្សាហកម្ម​មិនមែន​កន្លែង​កាត់ដេរ ហើយ​កន្លែង​ទាំងនោះ​មាន​កំណើន​ប្រមាណ​១០% រហូត​នា​ឆ្នាំ​កន្លង​ទៅ​។ ​ផល​ប៉ះពាល់​ដល់​ការងារ​ក្រៅផ្លូវការ​នេះ​បើ​តាម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ វា​មិន​ដល់​ថ្នាក់​គួរ​ឱ្យ​បារម្ភ​ណាស់ណា​ទេ​សម្រាប់​កម្ពុជា​។

ទន្ទឹម​នឹង​ផល​ប៉ះពាល់​កើតឡើង​ពី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម Everything But Arms មិន​ទាន់​ចេញ​ជា​ផ្លូវការ​ថា​វា​ប៉ះពាល់​កម្រិត​ណា​ដល់​សេដ្ឋកិច្ច​កម្ពុជា​ជា​រួម តែ​សម្រាប់​អ្នក​អនុវត្ត​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​យល់​ថា​វា​អាច​ប៉ះពាល់​តិចតួច​ទៅ​លើ​ផ្អែក​មួយ​ចំនួន​។

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​ង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ធ្លាប់​បានឱ្យ​ដឹង​ថា សល់​៣​ស​ប្តា​ហ៍​ទៀត EU​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​សេចក្តីសម្រេច​របស់​ខ្លួន​ថា​តើ​ត្រូវ​រក្សា​ទុក​ត្រូវ​ដក​ផ្នែក​ខ្លះ ឬ​ត្រូវ​ដក​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ – Everything But Arm» ពី​ប្រទេសកម្ពុជា​។

តាម​លោក​អគ្គលេខាធិការ​រង GMAC ចាប់​តាំង​តែ​ពី​ថ្ងៃ​ដំបូង​ដែល EU ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ចាប់ផ្តើម​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ត្រួតពិនិត្យ និង​វាយតំលៃ​ដើម្បី​ឈាន​ដល់​ការ​ធ្វើ​សេចក្តីសម្រេច​ចិត្តជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ខាង​មុខ​។

​លោក កាំ​ង ម៉ូ​នី​កា មាន​ប្រសាសន៍​ថា​« ខ្ញុំ​តែងតែមាន​ទំនុកចិត្ត​ថា​នឹង​មិន​មានការ​ដក​ទាំងស្រុង​ទេ​។ ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​បើ​និយាយ​ពី​ការ​អនុវត្តន៍​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិ​ការងារ​ចំពោះ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ