SMEs ក្នុង​តំបន់​ព្យាយាម​ជំរុញ​ផលិត​ចូល​ក្នុង​ទីផ្សារ ខណៈ​អ្នក​ក្នុងស្រុក​ត្រូវការ​ពង្រឹងគុណភាព​ផលិតផល


រាជធានី​ភ្នំពេញ ​៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​កម្ពុជា (SMEs) មាន​មិន​ច្រើន​នោះ​ដែល​បាន​នាំ​ចេញ​នូវ​ផលិត​របស់​ខ្លួន​ទៅ​លក់ ឬ​ជំរុញ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​ខាងក្រៅ ។ តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​ក្រឡេក​មើល SMEs នៅ​ក្នុង​តំបន់​គេ​បាន​កំពុង​ព្យាយាម​ជំរុញ​ផលិត​របស់​គេ​បន្ថែម​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ធ្វើការ​ប្រចាំ​នៅ​កម្ពុជា ។

ជាក់ស្តែង​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ SMEs របស់​ពួក​គេ​បង្ហាញ​ផលិតផល​សក្តានុពល​ដល់​អ្នក​ធុរកិច្ច​ក្នុងស្រុក​ខ្មែរ ដោយ​សម្លឹង​ឃើញ​នូវ​សក្តានុពល​ទីផ្សារ​ប្រទេស​កម្ពុជា ។

បើ​តាម​លេខា​ទី​១​ទទួល​បន្ទុក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ខែមករា​ឆ្នាំ​២០២០​ថា បច្ចុប្បន្ន​ឥណ្ឌូ​ណេ​ស៊ី​កំពុង​ព្យាយាម​ជំរុញ​ការ​លើកកម្ពស់​ផលិតផល​ប្រេងដូង​វា​ល្អ​សម្រាប់​សុខភាព​និង​ការ​ចម្អិន​អាហារ​។

លោក Noam Lazuardy លេខា​ទី​១ ទទួល​បន្ទុក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា « យើង​កំពុង​ព្យាយាម​លើកកម្ពស់​ប្រេងដូង​ព្រោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ផលិត​ប្រេងដូង​ធំ​ជាងគេ​ហើយ​ក៏​ជា​ម្ចាស់​ជើងឯក​អាស៊ាន​ពីព្រោះ​ប្រេងដូង ផលិត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូនេ​ស៊ី​»​។ ​លោក​បាន​លើក​ឡើង​ថា «​យើង​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វិធី​ដែល​ប្រេងដូង​ល្អ​ប្រសើរ​សម្រាប់​សកម្មភាព​សុខភាព​និង​ចម្អិន​អាហារ​។ សព្វថ្ងៃ​មាន​យុទ្ធនាការ​ខ្មៅ​ដែល​និយាយ​ថា​ប្រេងដូង​មិនល្អ​សម្រាប់​សុខភាព​ដូច្នេះ​នេះ​ជា​របៀប​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​និង​អាស៊ាន​ព្យាយាម​លើកកម្ពស់​អត្ថប្រយោជន៍​ប្រេងដូង​។ យើង​ចង់​ណែនាំ​ប្រេងដូង​នៅ​ក្នុង​ម្ហូប​ឥណ្ឌូ​នេ​ស៊ី​និង​ម្ហូប​ឥណ្ឌូ​នេ​ស៊ី​ទៅ​កាន់​សាធារណៈជន​»​។ ​

ទន្ទឹម​នឹង​ឥណ្ឌូ​ណេ​ស៊ី​ព្យាយាម​ជំរុញ​បន្ថែម​នៅ​ផលិតផល​សក្តានុពល​ចូល​មក​ទីផ្សារ​កម្ពុជា ឥណ្ឌូ​ណេ​ស៊ី​ក៏​បង្ហាញ​ចេតនា​ទាក់ទាញ​វិនិយោគិន​របស់​ខ្លួន​បណ្តាក់ទុន​នៅកម្ពុជា​ផង​ដែរ​។ ​

លោក Noam Lazuardy បាន​បន្ថែម​ថា «​យើង​ក៏​ចង់​ណែនាំ​ផលិតផល​ឥណ្ឌូ​នេ​ស៊ី​ដល់​ប្រជាជន​កម្ពុជា​ហើយ​ប្រសិនបើ​មានឱកាស​យើង​នឹង​ទាក់ទាញ​វិនិយោគិន​ឥណ្ឌូ​ណេ​ស៊ី​ឱ្យ​រៀបចំ​រោងចក្រ​កែ​ច្នៃ​នៅ​កម្ពុជា​។​យើង​ព្យាយាម​ពិភាក្សា​ជាមួយ​អ្នក​ផលិត​នៅ​ឥណ្ឌូ​ណេ​ស៊ី​ដើម្បី​មើលឃើញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​និង​លទ្ធភាព​ធ្វើ​សម្បទាន​ដី​ដើម្បី​ធ្វើ​ប្រេងដូង​»​។

​ពាក់ព័ន្ធ​និង​ការ​បង្ហាញ​ផលិតផល​មក​ដល់​ធុរកិច្ច​ក្នុងស្រុក​នេះ​បើ​តាម​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​យល់​ថា​វា​ជា​ចំណុច​ល្អ​មួយ​សម្រាប់ SMEs ក្នុងស្រុក​បាន​ស្វែង​យល់​បន្ថែម​អំពី​របៀប​នៃ​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ពី SMEs ក្នុង​តំបន់​។ ​

ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា លោកស្រី អេ​ង លី​គង់ បាន​មាន​ប្រសាសន៍​ថា « វា​ជា​ចំណុច​មួយ​ល្អ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ដែល​មាន​សមាជិក​សុទ្ធតែ SMEs ។ ការ​ណែនាំ​អំពី​ផលិតផល​របស់​ពួក​គេ​នេះ បើសិន​យើង​ចាប់អារម្មណ៍​គឺ​យើង​អាច​រៀនសូត្រ​តាម​គេ​ធ្វើ​បទ​បង្ហាញ​ពី​ផលិតផល​បែប​ណា​ឱ្យ​គេ​ចាប់អារម្មណ៍​»​។ ​លោកស្រី បាន​សង្កត់ធ្ងន់​ថា «​សព្វ​ថ្ងៃនេះ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​កំពុង​ពង្រឹងគុណភាព​ផលិតផល​និង​កំពុង​សិក្សា​ថា​យើង​មាន​បរិមាណ​ចំនួន​ផលិត​របស់​យើង ។ យើង​កំពុងធ្វើការ​ជាមួយ​ប្រទេស​ដៃគូ​ផ្សេង​ៗ​នៅ​ជុំវិញ​តំបន់​អាស៊ាន​មិនមែន​មាន​តែ​ឥណ្ឌូ​ណេ​ស៊ី​មួយ​ទេ គឺ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​នាំ​ចេញ នាំ​ចូល​ផលិតផល​របស់​យើង​ទៅ​ក្រៅប្រទេស​»​។ ​

បើ​តាម​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មក​ដល់​សព្វ​ថ្ងៃនេះ​ផលិតផល​របស់ SMEs​ក្នុងស្រុក​ទទួល​បាន​គាំទ្រ​ពី​ពលរដ្ឋ​ក្នុងស្រុក ហើយ​ពលរដ្ឋ​សព្វថ្ងៃ​កំពុង​ផ្លាស់​ប្តូរ​ចង់​មក​ប្រើប្រាស់​ផលិត Organic ឬ​សេរី​រា​ង្គ​ហើយ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ​កំពុង​ស្វែងរក​ផ្នត់គំនិត​និង​ការ​ប្រើប្រាស់​ផលិតផល​មិន​ប្រើ​ជាតិ​គីមី​មាន​ច្រើន​។​ដូចនេះ​សមាគម​កំពុងធ្វើការ​ទាំងនេះ ហើយ​ជា​ការ​ចាប់អារម្មណ៍​មួយ​ទៅ​លើ​គុណភាព​ផលិតផល​ក្នុងស្រុក​របស់​៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ