ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​ខាងត្បូង​១៨​នាក់ ​ចូល​ពេទ្យ​ ក្រោយមក​ដល់​ព្រលាន​យន្ត

4 ឆ្នាំ មុន

ប្រទេស​កួ​រ៉េ​ខាងត្បូង ៖ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​៣១​ ខែមក​រា ឆ្នាំ​២០២០ នេះ​​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​១៨​នាក់ ដែល​ទើប​វិល​មក​ដល់​ប្រទេស​វិញ ក្រោយ​ជម្លៀស​​ចេញពី​ក្រុង​វូ​ហាន​ចិន ត្រួ​វ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ…

ប្រទេស​កួ​រ៉េ​ខាងត្បូង ៖ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​៣១​ ខែមក​រា ឆ្នាំ​២០២០ នេះ​​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​១៨​នាក់ ដែល​ទើប​វិល​មក​ដល់​ប្រទេស​វិញ ក្រោយ​ជម្លៀស​​ចេញពី​ក្រុង​វូ​ហាន​ចិន ត្រួ​វ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ព្រោះ​ពួក​គេ​មាន​រោគ​សញ្ញា​ទាក់ទិន​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​។

យន្តហោះ​ដែល​ក្រុង​សេ​អ៊ូ​ល​បាន​ជួល នា​ព្រឹក​ថ្ងៃ​ទី​៣១​ មក​រា ​បាន​នាំ​ជនជាតិ​កូ​រ៉េ​ខាងត្បូង​៣៦៨​នាក់​មក​ដល់​ព្រ​លាន​យន្តហោះ​ក្រុង​សេ​អ៊ូ​លម​ក​ពី​ក្រុង​វូ​ហាន​។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​១៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង​សេ​អ៊ូ​ល ជា​វិធានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ពួក​គេ​មាន​រោគ​សញ្ញា​នានា​។

នេះ​ជា​ការ​អះអាង​ប្រាប់​បណ្ដា​អ្នកកាសែត​របស់​អនុរដ្ឋមន្ត្រី​សុខាភិបាល​លោក​គី​ម​ហ្គា​ង​លី​ប​។ ចំពោះ​មនុស្ស​៣៥០​នាក់​ទៀត​ដែល​ពុំ​មាន​រោគ​សញ្ញា នឹង​បញ្ជូន​ទៅ​កាន់​ទីតាំង​បណ្ដោះអាសន្ន​នានា ដែល​ពួក​គេ​នឹង​ត្រូវ​ស្ថិត​នៅ​ទីនោះ​ដាច់​ពី​គេ​រយៈពេល​២​ស​ប្ដា​ហ៍​។

សរុប​មនុស្ស​១១​នាក់​មាន​ផ្ទុក​វីរុស​ថ្មី​នៅ​កូរ៉េ​ខាងត្បូង ដោយ​៣​នាក់​បាន​ឆ្លង​ទាំង​ពួក​គេ​មិន​បាន​ទៅ​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ