ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំ​មិន​ចេញ​សើច​ក៏​មិន​ចេញ​! បាន​ត្រឹមតែ​កាន់​រូបថត​ប្រពន្ធ និង​កូន​ដើរ​រក​គ្រប់កន្លែង​នៅ​តែ​មិន​ជួប​ទៀត(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ចំពោះ​បុរស​ម្នាក់​ខ្លាំង​ណាស់ ពេល​ដែល​ដឹង​ថា គាត់​ជួប​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ប្រពន្ធ និង​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់ ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​ទៅ​ណា​បាត់​ដំណឹង​៣​ខែ​មក​ហើយ មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សោះ ។ បន្ទាប់​ពី​ជួប​រឿង​បែប​នេះ​គាត់​បាន​ទន្ទឹង​យ៉ាង​អន្ទះសារ​ផង…

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ចំពោះ​បុរស​ម្នាក់​ខ្លាំង​ណាស់ ពេល​ដែល​ដឹង​ថា គាត់​ជួប​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ប្រពន្ធ និង​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់ ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​ទៅ​ណា​បាត់​ដំណឹង​៣​ខែ​មក​ហើយ មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សោះ ។ បន្ទាប់​ពី​ជួប​រឿង​បែប​នេះ​គាត់​បាន​ទន្ទឹង​យ៉ាង​អន្ទះសារ​ផង និង​តាម​ស្វែងរក​គ្រប់​ច្រកល្ហក​ផង ប៉ុន្តែ​មិនឃើញ​សោះ​រហូត​ដល់​វេលា​រសៀល ថ្ងៃ​ទី​៣១ ខែមករា​នេះ ។

ដោយ​ថ្ងៃនេះ​ទើប​គាត់​កាន់​រូបថត​ប្រពន្ធ និង​កូនស្រី​ខាងលើ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដល់​រឿង​នេះ​ផង ។ បុរស​អភ័ព្វ​រូប​នោះ​ឈ្មោះ សៀង ខាំ​ភុយ អាយុ​៤២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្រី​លើ ឃុំ​គួ​យ​ម៉ែ​ង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ចំណែក​ប្រពន្ធ​របស់​គាត់​ដែល​បាត់​ខ្លួន​ឈ្មោះ សេង សុ​ភ័ក្ត្រ អាយុ ៣៥​ឆ្នាំ មុខរប​លក់​ម្ជូរ ច​ង្រឹ​ត និង​ក​ន្ទះ​ឡង់​បំពង នៅ​តាម​កម្មវិធី​ផ្សេង​ៗ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តកំពង់ធំ ។ ព្រមទាំង​កូនស្រី​ឈ្មោះ សៀង សុ​វិ​ន អាយុ​៨​ឆ្នាំ ក៏​បាន​បាត់​ខ្លួន ទៅ​ជាមួយ​ប្រពន្ធ​ដែរ ។

គាត់​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់ និង​ប្រពន្ធ​បាន​ចាប់​យកមុខ​របរ​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយដោយ​បាន​ដើរ​លក់​គ្រប់​ទីកន្លែង នៅ​តាម​កម្មវិធី​បុណ្យ​ទៀន​ផ្សេង​ៗ ហើយ​ក្រោយមក​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ស្នាក់​នៅ​រកស៊ី​មុខរបរ​នេះ នៅ​ក្នុង​ខេត្តកណ្តាល ។ បន្ទាប់​ពី​មក​ស្នាក់​នៅ​រកស៊ី​នៅ​ទីនោះ​មួយ​រយៈ​ប្រពន្ធ​របស់​គាត់​បាន​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​អ្នក​លក់ដូរ​ដូច​គ្នា ហើយ​តែង​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ក្នុង​ភាព​ស្និទ្ធស្នាល ប៉ុន្តែ​គាត់​មិន​បានដឹង​ថា ស្ត្រី​ម្នាក់​នោះ​បញ្ចុះបញ្ចូល​ប្រពន្ធ​របស់​គាត់​បែប​ណាខ្លះ​ទេ ។

បុរស​នេះ​បាន​និយាយ​បន្ត​ថា រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៩ ប្រពន្ធ និង​កូនស្រី​គាត់​បាន​យក​ច​ង្រឹ​ត ក​ន្ទះ​ឡង់ និង​ម្ជូរ​ទៅ​លក់​នៅ​ម្តុំ​ផ្សារ​បាត់ដឹង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​ខណៈនោះ​រូប​គាត់​មិន​បាន​ទៅ​ជាមួយ​ទេ ដោយ​គាត់​ទៅ​លក់​កន្លែង​ផ្សេង ។ ចាប់តាំងពី​ពេល​នោះ​មក ក៏​ស្រាប់តែ​បាត់​ខ្លួន​អ្នក​ទាំង​២​ឈឹង មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​រហូត​តែ​ម្ដង ដោយ​មិនដឹង​ថា ប្រពន្ធ និង​កូនស្រី​គាត់​មានរឿង​អ្វី​កើតឡើង​បាន​សុខ ឬ​ទុក្ខ​បែប​ណា​ទេ ។

គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​រឿង​នេះ និង​បាន​ស្វែងរក​គ្រប់​ច្រកល្ហក ប៉ុន្តែ​មិន​បានឃើញ​សោះ​ទើប​ពេល​នេះ​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍ ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ពេល​នេះ​គាត់​ក៏​មិន​បាន​ខឹង ឬ ស្តីបន្ទោស​អ្វី​ឡើយ​ទៅ​លើ​ប្រពន្ធ​របស់​គាត់ ប៉ុន្តែ​គាត់​សុំ​ត្រឹម​ឲ្យ​ប្រពន្ធ និង​កូនស្រី​របស់​គាត់​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួបជុំ​គ្រួសារ​រស់នៅ​ជាមួយ​គ្នា​តទៅ​មុខ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ