ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​ឆ្លង​​កាត់​ព្រំដែន​សម្រាប់​រត់​ពន្ធ​គ្រឿង​ញៀន (វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ម៉ិក​ស៊ិក ៖ ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​បំពាក់​ឧបករណ៍​នានា សម្រាប់​ការ​រត់ពន្ធ​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​ និង​ម៉ិក​ស៊ិ​ក​។ នេះ​ជា​ការ​អះអាង​របស់​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​ទទួល​បន្ទុក​ខាង​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿង​ញៀន​កាលពី​ថ្ងៃ​ទី​២៩​ ខែមក​រា ឆ្នាំ​២០២០។…

សហរដ្ឋអាមេរិក​-​ម៉ិក​ស៊ិក ៖ ផ្លូវ​រូង​ក្រោម​ដី​មួយ​ដែល​បំពាក់​ឧបករណ៍​នានា សម្រាប់​ការ​រត់ពន្ធ​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​ និង​ម៉ិក​ស៊ិ​ក​។ នេះ​ជា​ការ​អះអាង​របស់​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​ទទួល​បន្ទុក​ខាង​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿង​ញៀន​កាលពី​ថ្ងៃ​ទី​២៩​ ខែមក​រា ឆ្នាំ​២០២០។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​នៃ​អង្គភាព​នោះ​និយាយ​ថា ផ្លូវ​រួ​ង​ក្រោម​ដី​នេះ​ចាប់ផ្ដើម​ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​យ៉ាងតិច​១០០​ម៉ែត្រ ពី​ព្រំដែន​ខាង​ផ្នែក​ម៉ិ​ក​ស៊ិ​ក​ហើយ​បន្ត​ជីក ក្រោម​តំបន់​សាន់់​ឌី​យេ​ហ្គោ​អា​មេ​រិ​ក ដោយ​ច្រក​ក្រោម​ដី​នោះ​មាន​ប្រវែង​សរុប​១,២​គីឡូម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​វែង​បំផុត​ពុំ​ធ្លាប់​រក​ឃើញ​នៅ​ភាគ​និរតី​សហរដ្ឋអាមេរិក​។

ភាព​ស្មុ័​គ្រ​ស្មាញ​នៃ​ផ្លូវ​រូង​ក្រោម​ដី​នោះ បង្ហាញ​ពី​ការ​តាំងចិត្ត​របស់​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន និង​ពី​ធនធាន​ហិរញ្ញវត្ថុ​ច្រើន​របស់​ពួក​គេ​។ ប្រាកដ​ណាស់​ផ្លូវ​រូង​ក្រោម​ដី​បែប​នេះ ត្រូវ​បំពាក់​ដោយ​ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​បញ្ចូល​ខ្យល់​ព្រមទាំង​ប្រព័ន្ធ​ផ្លូវដែក​ និង​រទេះ​សម្រាប់​ដឹកដៀវ​។

ការ​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​នេះ​ជា​ផ្លែផ្កា​នៃ​ការ​តាមដាន​ស៊ើ​ប​អង្កេត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ រូង​នេះ​មាន​កម្ពស់​ប្រមាណ​ជា​២​ម៉ែត្រ ហើយ​ជីក​ក្នុង​ជម្រៅ​២០​ម៉ែត្រ​កាត់​ក្រោម​ដី​ក្រុង​សាន់​ឌី​យេ​ហ្គោ​។ ក្មា​ន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​រក​ឃើញ​នោះ ហើយ​ក៏​គ្មាន​ចា​ប់រិប​អូស​អ្វី​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ CBS Evening News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ