ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​កំពង់​ជ្រៃ​យក​ផ្លូវ​កន្លែង​លក់ដូរ យក​តែ​ភាស៊ី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឥត​ល្ហែ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្សារ​កំពង់​ជ្រៃ ឆ្ពោះទៅ​ស្រុក​កោះអណ្តែត ក៏​ដូច​ជា​ស្រុក​គី​រី​វង់​បាន​និយាយ​រិះគន់​ចំពោះ​មេ​ភាស៊ី​ផ្សារ​កំពង់​ជ្រៃ​ថា​ បាន​យក​ដី​ផ្លូវ​ទៅ​ធ្វើ​អាជីវកម្ម​ធ្វើ​អោយ​រញ៉េរញ៉ៃ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ពិបាក​បើកបរ​ឆ្លងកាត់​មែនទែន ហើយ​បញ្ហា​នេះ​មាន​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ដោយ​អស់លោក​មិន​បាន​ខ្វល់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​ឡើយ​។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា…

ខេត្តតាកែវ ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្សារ​កំពង់​ជ្រៃ ឆ្ពោះទៅ​ស្រុក​កោះអណ្តែត ក៏​ដូច​ជា​ស្រុក​គី​រី​វង់​បាន​និយាយ​រិះគន់​ចំពោះ​មេ​ភាស៊ី​ផ្សារ​កំពង់​ជ្រៃ​ថា​ បាន​យក​ដី​ផ្លូវ​ទៅ​ធ្វើ​អាជីវកម្ម​ធ្វើ​អោយ​រញ៉េរញ៉ៃ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ពិបាក​បើកបរ​ឆ្លងកាត់​មែនទែន ហើយ​បញ្ហា​នេះ​មាន​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ដោយ​អស់លោក​មិន​បាន​ខ្វល់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​ឡើយ​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១២៩D ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១​និង​លេខ​២ ស្ថិត​ក្នុងភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។

នគរបាល​ចរាចរណ៍​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ រថយន្ត​ដឹក​ទា​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-១៥៤៧ ដោយសារ​គេច​ពី​អ្នក​ដើរ​ឆ្លងថ្នល់​បាន​បើក​មក​បុក​រះ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​បាក់ជើង​ម្ខាង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ដឹក​សត្វ​ទា​មួយ​គ្រឿង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​មក​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ជិត​ដល់​ផ្សារ​កំពង់​ជ្រៃ ស្រាប់តែ​កាច់ចង្កូត​គេច​អ្នក​ដើរ​ឆ្លងថ្នល់​ទៅ​បុក​រះ បណ្តាល​អោយ​ប៉ះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ខ្ទេច​គូថ​ខាងក្រោយ និង​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ខ្ទេច​អស់ទាំង​ស្រុង និង​រ៉ឺ​ម៉ក​កង់​បី​ចំនួន​២​គ្រឿង​ទៀត​ក៏​ត្រូវ​រង​ការ​ខូចខាត​ផង​ដែរ ដែល​ឈប់​នៅ​ចិញ្ចើមថ្នល់​ពី​ខាងកើត​ផ្សារ ហើយ​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​អង្គុយ​លើ​កង់​បី​ឥណ្ឌា​រង​របួស​បាក់ជើង​ខាងស្តាំ​ម្ខាង​។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា ព្រមទាំង​រ៉ឺ​ម៉ក​កង់​បី​ចំនួន​២​គ្រឿង​ទៀត​ត្រូវ​បាន​បញ្ជូន​យក​មក​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ៕ (​កែស​ម្រយ​ល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ