ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឡើង​ជែង​ឡាន​ជ្រុល​បុក​ម៉ូតូ​មក​ពីមុខ ខ្ទេចទាំង២​កណ្តាល​ទ្រូង​ផ្លូវ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​​ប្រុស-ស្រី៤​នាក់ជិះ​ម៉ូតូឌុ​ប​គ្នា​ក្នុង​​ទិស​ដៅ​បញ្ច្រាស​​​ស្រាប់តែ​បុក​​ពេញ​ទំហឹង បណ្តាល​ឱ្យ​បាត់បង់ជិវិត​​ទាំងសងខាង​សរុប​ចំនួន​៤​នាក់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​ និង​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​ផង ​​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ ទី​៣១ មករា នេះ ស្ថិត​នៅ​ចំណុច​…

ខេត្ត​សៀម​រា​ប៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​​ប្រុស-ស្រី៤​នាក់ជិះ​ម៉ូតូឌុ​ប​គ្នា​ក្នុង​​ទិស​ដៅ​បញ្ច្រាស​​​ស្រាប់តែ​បុក​​ពេញ​ទំហឹង បណ្តាល​ឱ្យ​បាត់បង់ជិវិត​​ទាំងសងខាង​សរុប​ចំនួន​៤​នាក់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​ និង​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​ផង ​​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ ទី​៣១ មករា នេះ ស្ថិត​នៅ​ចំណុច​ លើ​កំណាត់​ផ្លូវជាតិ​លេខ​6​ ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំងធំ​ ស្រុក​ប្រាសាទបាគង ខេត្តសៀម​រាប ​។

បើ​តាម​លោក​វរសេនីយ៍ទោ លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​​ឱ្យ​ដឹង​​ថា ​ម៉ូតូ​នឹង​ម៉ូតូ ​បើក​បុក​គ្នា​​ខាងលើ ភាគីម្ខាង​អ្នក​បើក​ម៉ូតូមាន​ឈ្មោះ ទី​ត​​ ថន ភេទ​ប្រុស​ អាយុ២៦​ឆ្នាំ​ រស់នៅ​ភូមិ​យាង​ទេស​​ ឃុំ​ខ្ចាស់ ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ​(​បាត់បង់ជីវិត​​) បើក​​ម៉ូតូ​ម៉ាក HONDAC125​ ព​ណ៌​ខ្មៅ​ ស៊េរី​2005 ពាក់​ផ្លា​ក​លេខ​​សៀមរាប​1C.64.83 មក​ពី​ទិស​ខាងកើត​ទៅ​លិច ។

លុះដល់​​ចំណុច​កើតហេតុ​ បាន​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង ក៏ជ្រុល​ទៅ​បុក​ជាមួយ​​ម៉ូតូ​ម៉ាក HONDAC125​ ពណ៌​ខ្មៅ​ ស៊េរី2015 ​ពាក់​​ស្លាក​​លេខ​សៀមរាប1U63.58 បើកបរ​ដោយ​ឈ្មោះ​ជៀប ​ជិន ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ រស់នៅ​ភូមិ​ត្រាង​. ឃុំ​ក​ណ្តែ​ក​​ស្រុក​ប្រាសាទ បាគង ​និង​​អ្នក​ជិះ​ពីក្រោយ២នាក់ ម្នាក់ឈ្មោះ​ស្ងួន ​ជៀប ភេទ​ប្រុស​​ អាយុ៦៨ឆ្នា និងម្នាក់ទៀត​ឈ្នោះ​ខាត់​ ព្រេ​ក ​ភេទ​ស្រី ​អាយុ​៦៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង(ទាំង៣នាក់បាត់បង់ជិវិតទាំង​អស់​ ​)​ ។

​បច្ចុប្បន្ន​ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​ម៉ូតូ​ទាំង​សងខាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ស្រុក​ប្រាសាទបាគង ដើម្បី​រង់​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ