ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែ​ច្បាស់​​អំពី​ជំងឺឃ្លង់

4 ឆ្នាំ មុន

ជំងឺឃ្លង់ ឬ​ហៅ​ថា​ជំងឺ​ហង់​សិន គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី Mycobacterium Leprae ដោយ​វា​ធ្វើ​ឲ្យ​ខូច​សរសៃប្រសាទ ទាំង​បង្ក ឬ​មិន​បង្ក​ជា​ដំបៅ​លើ​ស្បែក​។ ស្បែក​អាច​នឹង​មិនសូវ​មាន​ពណ៌​ដូច​ស្បែក​យើង​ធម្មតា​ទេ ដែល​អាច​ច្រឡំ​នឹង​ការ​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ស្បែក…

ជំងឺឃ្លង់ ឬ​ហៅ​ថា​ជំងឺ​ហង់​សិន គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី Mycobacterium Leprae ដោយ​វា​ធ្វើ​ឲ្យ​ខូច​សរសៃប្រសាទ ទាំង​បង្ក ឬ​មិន​បង្ក​ជា​ដំបៅ​លើ​ស្បែក​។ ស្បែក​អាច​នឹង​មិនសូវ​មាន​ពណ៌​ដូច​ស្បែក​យើង​ធម្មតា​ទេ ដែល​អាច​ច្រឡំ​នឹង​ការ​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ស្បែក ឬ​ព្រះអាទិត្យ​។ ការ​ខូច​សរសៃប្រសាទ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក និង​ប្រឈម​នឹង​ការ​មាន​របួស​កាន់តែ​ខ្ពស់​ផង​ដែរ​។

១-ប្រភេទ​នៃ​ជំងឺឃ្លង់ ៖ ជំងឺឃ្លង់​មាន​ពីរ​ប្រភេទ​ដូច​ជា Paucibacillary leprosy (PB) និង Multibacillary Leprosy (MB)​។ ជា​ធម្មតា មនុស្ស​យើង​តែងតែ​មិន​ខ្វល់​ពី​អាកា​រៈ​របស់​វា​ឡើយ ដោយសារ​តែ​យល់​ថា​វា​ជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី រហូត​ដល់​ជំងឺ​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ ឬ​ការ​បង្ក​រោគ​រាលដាល​កាន់តែ​ធំ និង​ច្រើន​កន្លែង ឬ​បង្ក​ការ​ខូចខាត​សរសៃប្រសាទ​ធ្ងន់ធ្ងរ​។

២-ការ​ចម្លង ៖ ជំងឺឃ្លង់​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ទាក់ទង​នឹង​ការ​រស់នៅ​ដាច់​ដោយឡែក​ពី​គេ​។ ប៉ុន្តែ​មាន​មធ្យោបាយ​ច្រើន​ណាស់​ដែល​អាច​ចម្លងជំងឺ​នេះ​បាន​ដូច​ជា ការ​ប៉ះពាល់ ដំណង់​ទឹកមាត់​តាម​ខ្យល់ ចម្លង​ពី​ម្តាយ ទៅ​កូន​។​ល​។

៣-ការ​សម្គាល់​រោគ​សញ្ញា ៖ អាកា​រៈ​ដំបូង​របស់​ជំងឺ​ណេះ​រួម​មាន ស្បែក​ប្រែ​ទៅ​ជា​ខ្នៅ​ពណ៌​ស​ហើយ​ស្ពឹក​។ បញ្ហា​នេះ​អាច​នាំ​ឲ្យ​រាល់ដាល​ទៅ​តំបន់​ផ្សេង​ៗ​នៃ​រាង​កាយ និង​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ខ្សោយ​សរសៃប្រសាទ​បាន​ដែ​ឬ​។ សរសៃប្រសាទ​អវៈយវៈ​ខាងលើ​ច្រើន​តែ​កើតឡើង​ច្រើន​ជាង​គេង​។ សម្រាប់​ទម្រង់ Multibacillary ច្រើន​តែ​ធ្វើ​ឲ្យ​ខូច​ភ្នែក ឬ​ដំបៅ​នៅ​ភ្នែក ខូច​សរសៃប្រសាទ​នៅ​មុខ​ជិត​ភ្នែក និង​ខូច​សរសៃប្រសាទ​ដែល​ធ្វើ​ឲ្យ​ព្រិច​ភ្នែក​។ ការ​មាន​របួស​នៅ​ចុងដៃចុងជើង​គឺជា​ផ្នែក​មួយ​នៃ​ជំងឺ​នេះ​ដែ​ឬ ដោយសារ​តែ​ថយ​ចុះ​អារម្មណ៍​ដឹង​ឈឺ និង​ក្តៅ​។

៤-ការ​ព្យាបាល ៖ ថ្នាំ​ច្រើន​ប្រភេទ​គឺ​មាន​ប្រសិទ្ធ​ផា​ព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ ទាំង​ជា​ប្រភេទ Bactericidal និង Bacteriostatic​។ ការ​ព្យាបាល​ត្រូវ​ប្រើ​ពេល​ពីរ​បី​ខែ​រហូត​ដល់​ពីរ​ឆ្នាំ​អាស្រ័យ​​ទៅ​តាម​ភាព​ធ្ងន់ធ្ង​របស់​អ្នកជំងឺ​។ រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​ក្រោយ​ចាប់ផ្តើម​ព្យាបាល អ្នកជំងឺ​ឃ្លង់​គឺ​មិន​ឆ្លង​ទៀត​ទេ ហើយ​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជា​បាន​យ៉ាង​មាន​សុវត្ថិភាព​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ