ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមករា ដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០​ដល់​១៨​អង្សា​សេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមករា ដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ រហូត​ដល់​១៨​អង្សា​សេ នេះបើតាមក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង…

រាជធានី​ភ្នំពេញ ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមករា ដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០ រហូត​ដល់​១៨​អង្សា​សេ នេះបើតាមក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ មក​រា​នេះ សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ។

តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ៖ ចាប់ពី​ថ្ងៃ​ទី​២៨ ខែមករា ដល់​ថ្ងៃ​ទី​០៣ ខែកុម្ភៈ សម្ពាធ​ទាប​ឲ្យ​លើ​ផ្ទៃដី​គ្របដណ្តប់​លើ​កម្ពុជា ។ ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖ ១- តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨ -២១°C,​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ °C ។ ២- តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២ -២៥ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ °c ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩-៣១ ខែមករា ៖ ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។ ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤ -២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២ °C ។ នៅ​ថ្ងៃ​ទី​២៨-៣១ ខែមករា ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​នៅ​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ