ជើង​ឯង​ប្រណាំង​ឡាន «Formula 1» ៦​សម័យកាល​បដិសេធ​កុងត្រា​ថ្មី​ព្រោះតែ…


កីឡាករ​ប្រណាំង​រថយន្ត formula 1 លោក Lewis Hamilton បាន​សម្រេចចិត្ត​បដិសេធ​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Mercedes ចំ​ពេល​មាន​របាយការណ៍​ពី Sky Sports បានឱ្យ​ដឹង​ថា ម្ចាស់​ជើងឯក​ពិភពលោក ៦​សម័យកាល​រូប​នេះ បាន​ទាមទារ​ចំនួន​ទឹកប្រាក់​ជា​ច្រើន​ពី​ក្រុម​របស់​គេ ។

របាយការណ៍​មួយ​ចំនួន​នៅ​ស​ប្តា​ហ៍​នេះ ដែល​មាន​ប្រភព​ចេញពី​សារព័ត៌មាន​អ៊ី​តា​លី និង​អា​ល្លឺ​ម៉​ង់​បាន​បញ្ជាក់​ថា Hamilton ចង់បាន ៩០​លាន​ផោន​ក្នុង​មួយ​រដូវ​កាលពី​ក្រុមហ៊ុន Mercedes ហើយ​បច្ចុប្បន្ន​ភាគី​ទាំង​ពីរ​កំពុងធ្វើការ​ចរចា​គ្នា​បន្ថែម​ទៀត ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​៣៥​ឆ្នាំ​រូប​នេះ នឹង​ផុត​នៅ​ចុងឆ្នាំ​នេះ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ