ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​របស់​រដ្ឋ​សោះ ស្រាប់តែ​ទាស់​គ្នា​បែកផ្សែង ចង់បាន​រៀង​ៗ​ខ្លួន

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មហាជន​កំពុង​សង្ស័យ​ថា មន្ត្រី​ប៉ូលិស​ពាក់​សក្តិ​៤​កន្លះ ឈ្មោះ កែវ មុន្នី ហៅ​ផុ​ក មាន​តួនាទី​ប្រធាន​ការិយាល័យ​សន្តិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង​ដោយ​ពឹងពាក់​លើ​ស្ថាប័ន​ច្បាប់…

ខេត្តកំពត ៖ មហាជន​កំពុង​សង្ស័យ​ថា មន្ត្រី​ប៉ូលិស​ពាក់​សក្តិ​៤​កន្លះ ឈ្មោះ កែវ មុន្នី ហៅ​ផុ​ក មាន​តួនាទី​ប្រធាន​ការិយាល័យ​សន្តិសុខ​ឯកជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង​ដោយ​ពឹងពាក់​លើ​ស្ថាប័ន​ច្បាប់ ដើម្បី​ប្តឹង​យក​ដី​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។

ទាក់ទិន​នឹង​ករណី​នេះ បើ​តាម​ការ​បញ្ជាក់​ពី​ភាគី​ម្ចាស់​ដី ឈ្មោះ ឆាយ ផា​ន់​នី ហៅ​នាង រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព​ត៌​មាន​ថា ដី​ដែល​លោក​ប៉ូលិស​ថ្លើមធំ ឈ្មោះ កែវ មុន្នី ហៅ​ផុ​ក កំពុង​ប្តឹង​ទាមទារ​យក​នេះ​មាន​ទំហំ​ដី​៥​ហិ​កតា ស្ថិត​ជាប់​នឹង​ជើងភ្នំ​បូកគោ ក្នុងភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។

លោក ឆាយ ផា​ន់​នី ហៅ​នាង បាន​បញ្ជាក់​ផង​ដែរ​ថា ដី​នេះ​គាត់​រស់នៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ ហើយ​កាល​ណោះ​គាត់​បាន​ទិញ​បន្ត​ពី​ឈ្មោះ លឹ​ម មូ​ជ ដោយ​ការ​ទិញ​ដី​នេះ​ក៏​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​ ។​ ម្ចាស់​ដី​បាន​បន្ត​ថា គាត់​រស់នៅ​អាស្រ័យ​ផល​លើ​ដី​នេះ​២១​ឆ្នាំ​មក​ហើយ ពុំដែល​មាន​អ្នក​ណា​មក​បង្ក​បញ្ហា​ឡើយ ។

ម្ចាស់​ដី​បាន​បន្ត​ថា ​ឈ្មោះ​កែវ មុន្នី ហៅ​ផុ​ក​នេះ​ក៏​មាន​ដី​ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​ដី​របស់​គាត់​ដែរ នៅ​ពេល​នោះ​ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​មិន​ដែល​មាន​ពាក្យ​សំដី​ធំ​តូច​ដាក់​គ្នា​នោះ​ទេ សូ​ម្បី​តែ​ដី​របស់​ឈ្មោះ​កែវ មុន្នី ហៅ​ផុ​ក​ដែល​ទិញ​ពី​ប្រជាជន​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នេះ​ក៏​សុ​ទ្ឋ​តែព្រៃ​ទាំង​អស់ហើយ ពេល​នោះ​បាន​ជួល​រូប​គាត់​ឲ្យ​ជួយ​ឈូស​ឆាយ​ទៀត​ផង​ដោយ​រស់នៅ​ជិត​គ្នា​ល្អូកល្អើន​គ្មាន​ដែល​ទំនាស់​គ្នា​រឿង​ដីធ្លី​ដែល​មាន​ព្រំ​ជាប់​គ្នា​នោះ​ឡើយ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​កែវ មុន្នី ហៅ​ផុ​ក​កាលពីមុន​ឡើយ​រាប់អាន​គ្នា​ហូប​បាយ​ហូប​ទឹកតែ​ជាមួយ​គាត់​ទេ​។

ម្ចាស់​ដី​បាន​បន្ត​ថា ស្រាប់តែ​ពេល​នេះ​លុះ​ហាងឆេង​ដី​មាន​តម្លៃ ស្រាប់តែ​លោក​ប៉ូលិស​ស័ក្តិ​៤​កន្លះ ឈ្មោះ កែវ មុន្នី ហៅ​ផុ​ក ដែល​គាត់​មាន​ដី​ជាប់​ព្រំប្រទល់​គ្នា មិនដឹង​សំអាង​ទៅ​លើ​អ្វី​បែរជា​មក​ប្តឹង​ទាមទារ​យក​ដី​គាត់ ដែល​មាន​ទំហំ​៥​ហិ​កតា​មាន​ព្រំប្រទល់​ជាប់​គ្នា​ដើម្បី​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​ទៅ​វិញ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ