ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ហុងស៊ុយ ទិញ​សំណង់​ដ៏​ធំ​ស្គឹ​ម​ស្គៃ​​តម្លៃ​ខ្ទង់លាន​ដុល្លារ វាយ​ចោល​រាប​ដល់​ដី​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​ដ៏​ធំ​ស្គឹ​ម​ស្គៃ​មាន​តម្លៃ​ខ្ទង់លាន​ដុល្លារ ត្រូវ​បាន​អ្នកមាន​ស្តុកស្តម្ភ​ទិញ​វាយ​កម្ទេច​ចោល​រាប​ដល់​ដី​ហើយ នឹង​កំពុង​តែ​ដឹក​ដែក​យក​ទៅ​លក់​ឱ្យ​អេ​ត​ចាយ​។ ការ​វាយ​កម្ទេច​សំណង់​អគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ដោយសារ​តែ​អគារ​នេះ​ខុស​ហុងស៊ុយ ម្យ៉ាងទៀត​ម្ចាស់​ក្រោយ​ទិញ​ដើម្បី​ពង្រីក​ភូមិ​គ្រឹះ​របស់​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​ដ៏​ធំ​ស្គឹ​ម​ស្គៃ​មាន​តម្លៃ​ខ្ទង់លាន​ដុល្លារ ត្រូវ​បាន​អ្នកមាន​ស្តុកស្តម្ភ​ទិញ​វាយ​កម្ទេច​ចោល​រាប​ដល់​ដី​ហើយ នឹង​កំពុង​តែ​ដឹក​ដែក​យក​ទៅ​លក់​ឱ្យ​អេ​ត​ចាយ​។ ការ​វាយ​កម្ទេច​សំណង់​អគារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ដោយសារ​តែ​អគារ​នេះ​ខុស​ហុងស៊ុយ ម្យ៉ាងទៀត​ម្ចាស់​ក្រោយ​ទិញ​ដើម្បី​ពង្រីក​ភូមិ​គ្រឹះ​របស់​ខ្លួន ។

សំណង់​ដែល​ត្រូវ​វាយ​កម្ទេច​នោះ​មាន​ទំហំ​ប្រមាណ​ជិត​២០​ម៉ែត្រ​គុណ​នឹង​ជិត​៣០​ម៉ែត្រ មានកំ​ពស់​ប្រមាណ​៧​ជាន់​កន្លះ ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍ ឬ​ស្សី​កែវ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​មែ​ត្រ​លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ​ហើយ ត្រូវ​បាន​គេ​ជួល​វាយ​កម្ទេច​ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ​។

តាម​ក្រុម​ជំនាញ​ខាង​បំផ្លាញ និង​កម្មករ​បានឱ្យ​ដឹង​ថា ការ​វាយ​កម្ទេច​សំណង់​នេះ​អស់​រយៈពេល​ប្រមាណ​ជិត​២​ខែ ហើយ​ទើប​រួច កាលពីមុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណែក​គ្រឹះ​នៃ​សំណង់​ពុំ​ទាន់​បាន​កាយ​ចេញ​នៅឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ ២០២០ នេះ គេ​ឃើញ ក្រុមហ៊ុន ដែល​ស៊ី​ឈ្មួ​ល​វាយ​សំណង់​នោះ កំពុង​តែ​ដឹក​ដែក​យក​ទៅ​លក់​ឱ្យ​អេ​ត​ចាយ ។ ខណៈ​ពេល​នោះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព បាន​ទៅ​ថតរូប​ភាព​ផ្សាយ​បន្ត ស្រាប់តែ​ខាង​ក្រុមហ៊ុន​វាយ​សំណង់​នោះ​បាន​ថតរូប​ភាព ភ្នាក់ងារ​កោះសន្តិភាព​វិញ មិនដឹង​ជា​មាន​ចេតនា​ណាមួយ​នោះ​ទេ?

គួរ​បញ្ជាក់​ថា សំណង់​ប្រាក់​លាន​ដុល្លារ​នោះ​មាន​កម្ពស់​៧​ជាន់​កន្លះ ធ្វើ​មិន​ទាន់​រួចរាល់​នោះ​ទេ ត្រូវ​បាន​វាយ​កម្ទេច​ចោល​វិញ បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់​ពី​អ្នកដំណើរ និង​បាន​ចោទសួរ​ថា មូល​ហេតុ​អ្វី​បានជា​វាយ​កម្ទេច​សំណង់​រាប់​លាន​ដុល្លារ​ចោល​គួរ​ឱ្យ​ស្តាយ​ណាស់?

សំណង់​នោះ​សាងសង់​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ដែល​ការ​សាងសង់​បានជា​គ្រោង និង​រៀប​ឥដ្ឋ​រួចរាល់​បាន​២​ជាន់​ក្រោម តែ​មិន​ទាន់​បូក​នោះ​ទេ​។ ដោយសារ​តែ​សំណង់​នោះ​ខ្ពស់ ហើយ នៅ​អែប​ភូមិ​គ្រឹះ​គេ​ពេក ទើប​ម្ចាស់​ភូមិ​គ្រឹះ​នោះ​ទិញ​វាយ​កម្ទេច​ចោល ដើម្បី​យក​ហុងស៊ុយ និង​ពង្រីក​ដី​របស់​ខ្លួន​ដែល​មាន​ស្រាប់​ទំហំ​ប្រមាណ​ជិត​១​ហិត​តា​ទៅ​ហើយ​នោះ​។ ទោះបីជា​យ៉ាង​ណា មាន​ព័ត៌មាន​ខ្លះ​បាន​អះអាង​ថា ភូមិ​គ្រឹះ​នោះ លក់​ឱ្យ​បរទេស​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ