ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​អូស្ត្រាលី​មិន​អាច​ប្រកួត​ជាមួយ​ដុល្លារ​អា​មេ​រិ​កបាន​ទេ​ថ្ងៃនេះ

4 ឆ្នាំ មុន

ដុល្លារ​អូស្ត្រាលី​ក៏​ជា​ក្រដាសប្រាក់​មួយ​ប្រភេទ ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​គួរសម​ដែរ ហើយ​វា​ក៏​តែងតែមាន​អត្រា​ប្រែប្រួល​ផង​ដែរ បើ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ស​ប្រទេស​ឯទៀត ។ ជាក់ស្តែង​ថ្ងៃនេះ​ដុល្លារ​អូស្ត្រាលី​ហាក់​បង្ហាញ​នូវ​ភាព​ថយកម្លាំង​នេះ បើ​ប្រៀបធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក ។ ធនាគារ អេ​ស៊ី​លី​ដា…

ដុល្លារ​អូស្ត្រាលី​ក៏​ជា​ក្រដាសប្រាក់​មួយ​ប្រភេទ ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​គួរសម​ដែរ ហើយ​វា​ក៏​តែងតែមាន​អត្រា​ប្រែប្រួល​ផង​ដែរ បើ​ធៀប​ជាមួយ​ប្រាក់​នៃ​បណ្តា​ស​ប្រទេស​ឯទៀត ។ ជាក់ស្តែង​ថ្ងៃនេះ​ដុល្លារ​អូស្ត្រាលី​ហាក់​បង្ហាញ​នូវ​ភាព​ថយកម្លាំង​នេះ បើ​ប្រៀបធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៣១ ខែមករា​នេះ គឺ​១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល​តែ ០,៦៥៨០ ដុល្លារ​អា​មេ​រិ​ក និង​លក់​ចេញ​តែ​០,៦៨២០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ កាលពី​ម្សិលមិញ​ទិញ​ចូល ០,៦៦០០ ដុល្លារ​អា​មេ​រិ​ក និង​លក់​ចេញ​ដល់​ទៅ ០,៦៨៤០ ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ដែល​មាន​ដូច​ជា ៖ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ៤.០៨៥,០០​រៀល​ខ្មែរ លក់​ចេញ ៤.១០១,០០ រៀល​ខ្មែរ​, ១​ដុល្លារ​ទិញ​ចូល ១០៧,៨០ យ៉េន​ជប៉ុន លក់​ចេញ ១១០,៥០ យ៉េន​ជប៉ុន ។

ទន្ទឹម​នេះ​ដែរ ១​ដុល្លារ​អា​មេ​រិ​ក​ទិញ​ចូល ២៣.១០០,០០ ដុ​ង​វៀតណាម លក់​ចេញ ២៣.៦០០,០០ ដុ​ង​វៀតណាម និង​១​ដុល្លារ​ទិញ​ចូល ៣០,៧០៥២ បាត​ថៃ លក់​ចេញ ៣១,២៦៨១ បាត​ថៃ ។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ