ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈវីរុស​កូ​រ៉ូ​ណា​​​​ឡើង​២១៣​នាក់​ WHO​ បាន​ប្រកាស​អាសន្ន

4 ឆ្នាំ មុន

ប្រទេស​ចិន៖ អង្គការ​សុខភាព​ពិភព​WHO​ប្រកាស​ កាលពី​ថ្ងៃ​ទី​៣០​មក​រា នូវ​ការ​ប្រកាស​អាសន្ន​អន្តរជាតិ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​លេច​ចេញពី​ដំ​បួង​នៅ​ក្រុង​វូ​ហាន​ចិន​ពី​ខែធ្នូ​មក ដោយ​តុល្យការ​ថ្មី​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២១៣​នាក់​នៅ​ចិន ខណៈ​ការ​ឆ្លង​ចេះ​តែ​កើនឡើង​លើ​ពិភព​លោក ។ អាជ្ញាធរ​ចិន​រៀបរាប់​នា​ព្រឹក​ថ្ងៃ​ទី​៣១​មក​រា​ពី​អ្នក​ស្លាប់​៤៣​នាក់…

ប្រទេស​ចិន៖ អង្គការ​សុខភាព​ពិភព​WHO​ប្រកាស​ កាលពី​ថ្ងៃ​ទី​៣០​មក​រា នូវ​ការ​ប្រកាស​អាសន្ន​អន្តរជាតិ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​លេច​ចេញពី​ដំ​បួង​នៅ​ក្រុង​វូ​ហាន​ចិន​ពី​ខែធ្នូ​មក ដោយ​តុល្យការ​ថ្មី​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២១៣​នាក់​នៅ​ចិន ខណៈ​ការ​ឆ្លង​ចេះ​តែ​កើនឡើង​លើ​ពិភព​លោក ។

អាជ្ញាធរ​ចិន​រៀបរាប់​នា​ព្រឹក​ថ្ងៃ​ទី​៣១​មក​រា​ពី​អ្នក​ស្លាប់​៤៣​នាក់ កត់សម្គាល់​ឃើញ​រយៈពេល​២៤​ម៉ោង​នៅ​ចិន​។ អ្នក​ស្លាប់​ថ្មី​ទាំងនេះ​សុទ្ធតែ​នៅ​ក្នុង​ខេត្ត​ហ៊ូ​បី​ុ​លើកលែងតែ​ម្នាក់​។ ចំណែក​ចំនួន​អ្នក​ឆ្លង​បាន​ឡើង​ដល់​ជិត​១០.០០០​នាក់​នៅ​ចិនដីគោក​។ មនុស្ស​១០២.០០០​នាក់​កំពុង​តាមដាន​ពី​លទ្ធភាព​ឆ្លង​។ មនុស្ស​ប្រមាណ​ជា​១០០​នាក់​ត្រួ​វ​បាន​រក​ឃើញ​ឆ្លង​វីរុស​នោះ​ក្នុង​ប្រទេស​ដទៃ​ៗ​ទៀត​លើ​ពិភពលោក ដែល​ភាគច្រើន​ជា​អ្នក​មក​ពី​ចិន តែ​ក៏​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ដែរ​។

នាយក​របស់​WHO​លោក​TEDROS ADHANOM GHEBREYESUS ក្រោយ​កិច្ចប្រជុំ​បន្ទាន់​ថ្មី​នៅ​ក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​ទី​៣០​ មក​រា​ គូសបញ្ជាក់​ថា ខ្ញុំសូម​ប្រកាស​ថា​ការ​ឆ្លង​វីរុស​ថ្មី​នោះ​ ជា​ការ​ប្រកាស​អាសន្ន​នៃ​សុខភាព​សាធារណៈ​កម្រិត​អន្តរជាតិ ​។ កាលពី​ស​ប្ដា​ហ៍​មុន​អង្គការ​នោះ​បាន​បដិសេធ​ការ​ចេញ​ការ​ប្រកាស​អាសន្ន ហើយ​ទើប​ទទួលស្គាល់​នា​ថ្ងៃ​ទី​២៧​មក​រា ពី​ការ​គំរាមកំហែង​របស់​ជំងឺ​នោះ​កម្រិត​អន្តរជាតិ ដោយ​មុន​នេះ​វាយតម្លៃ​ពី​គ្រោះថ្នាក់​ត្រឹម​មធ្យម​។

ទោះបី​យ៉ាងណា​នាយក​WHO​គូសបញ្ជាក់​ថា ការ​ប្រកាស​អាសន្ន​នេះ​មិនមែន​ជា​ការ​ខ្វះ​ជំនឿ​លើ​ចិន​ទេ​ដោយ​លោក​យល់​ថា ពុំ​មានការ​កម្រិត​ការ​ធ្វើ​ដំណើរ​និង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​ឡើយ​។ ការ​ព្រួយបារម្ភ​ខ្លាំង​របស់​យើង​គឹល​ទ្ធ​ភាព ដែល​វីរុស​នឹង​រាលដាល​ក្នុង​ប្រទេស​នានា ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​។ ប្រទេស​ជា​ច្រើន​បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​ប្រឈម​មុខ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​។

ទោះបី​អ្នក​ឆ្លង​ភាគច្រើន​មាននៅ​តែ​ប្រទេស​ចិន ពិសេស​ក្នុង​ខេត្ត​ហ៊ូ​បី​និង​ទីក្រុង​វូ​ហាន ប្រទេស​១៨​ទៀត​យោង​តាម​WHO​ថា មាន​អ្នក​ឆ្លង​ពិសេស​បណ្ដា​មនុស្ស​មក​ពី​ចិន​។ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​មូល​ដ្នា​ន អះអាង​ពី​ការ​ឆ្លង​ក្នុង​គ្រប់​ទ្វីប​។ នៅ​សហរដ្ឋអាមេរិក​ស្វាមី​របស់​នា​រិ​ម្នាក់​អាយុប្រមាណ​ជា​៦០​ឆ្នាំ​បាន​ឆ្លង​វីរុស​ពី​ប្រពន្ធ​ដែល​មក​ពី​ចិន​ក្នុង​រដ្ឋ​អី​ុ​លី​ណ​យ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អា​មេ​រិ​ក​ឡើង​ដល់​៦​នាក់​។ នៅ​បារាំង​មាន​អ្នក​ឆ្លង​៦​នាក់​ដែល​អ្នក​ឆ្លង​ទី​៦​ជា​គ្រូពេទ្យ​ម្នាក់ ចម្លង​ពី​មនុស្ស​ម្នាក់​ដែល​មក​ពី​ចិន​។

នៅ​អា​ល្លឺ​ម៉​ង់​ក្នុង​ចំណោម​អ្នក​ឆ្លង​៥​នាក់​ជា​និយោជិត​នៃ​ក្រុមហ៊ុន​មួយ មាន​បុរស​ម្នាក់​អាយុ​៣៣​ឆ្នាំ​ឆ្លង​ពិស​ហ​ការី​ម្នាក់​ដែល​មក​ពី​ចិន​។ នៅ​អី​ុ​តា​លី​ដែល​ក្នុង​ចំណោម​អ្នក​ដ​ណើ​រ​៧០០០​នាក់​នៃ​នាវា​កម្សាន្ត​យក្ស​មួយ ទីបំផុត​ពុំ​រក​ឃើញ​មនុស្ស​ណា​ម្នាក់​មាន​ឆ្លង​វីរុស​នេះ​ទេ ខណៈ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​២​នាក់​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៣០​មក​រា ដែល​ជា​អ្នកទេសចរ​២​នាក់​មក​ពី​ចិន​។ រុ​ស្សុ​ី​ដែល​ពុំ​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង តែ​បាន​ប្រកាស​ពី​ការ​បិទ​ព្រំដែន​របស់​ខ្លួន​មាន​បណ្ដោយ​ជាង​៤០០០​គីឡូម៉ែត្រ​ជាមួយ​ចិន​។

ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ថ្មី​នេះ និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច​វិញ មូលនិធិ​រួ​បិ​យ​វត្ថុ​អន្តរជាតិ​IMF​គូសបញ្ជាក់​ថា ខ្លួន​កំពុង​តែ​ដាម​ដាន​លើ​ពេលវេលា​ពិតប្រាកដ​នៃ​ការ​ឆ្លង ដោយ​អះអាង​ថា ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ពឹងផ្អែក​ជា​ពិសេស​លើ​រយៈពេល​នៃ​ការ​ឆ្លង​។ សហគ្រាស​និង​រោងចក្រ​ចិន​ជា​ច្រើន​នឹង​នៅ​តែ​បិទទ្វារ​រហូត​ដល់​យ៉ាងតិច​ថ្ងៃ​ទី​៩​កុម្ភៈ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​៣០​មក​រា​ថា សហរដ្ឋអាមេរិក​នឹង​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នា​ពេល​បច្ចុប្បន្ន​របស់​វីរុស​កូ​រ៉ួ​ណា​៕

អត្ថបទសរសេរ ដោយ