ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង​បណ្តើរ ក្លែម​សាច់​បណ្តើរ ជជែក​គ្នា​បណ្តើរ ដឹង​តែ​អេ​ម​ម៉​ង ! (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

សម័យនេះ​គ្រប់​គ្នា​រវល់​ខ្លាំង​ណាស់ ចង់​ជុំ​គ្នា​ម្តង​ៗ​ណាត់គ្នា​មុន​រាប់​ខែ ហើយ​ទាល់តែ​មានកម្ម​វិធី​ជួបជុំ ឬ​ជប់លៀង​សប្បាយ​ៗ ទើប​ប្រឹង​ស្កាត់​មក​រកគ្នា ។ ពិបាក​ជួប​គ្នា​ដល់​ម្ល៉ឹង អ៊ីចឹង​កុំ​ភ្លេច ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ ទើប​សប្បាយចិត្ត…

សម័យនេះ​គ្រប់​គ្នា​រវល់​ខ្លាំង​ណាស់ ចង់​ជុំ​គ្នា​ម្តង​ៗ​ណាត់គ្នា​មុន​រាប់​ខែ ហើយ​ទាល់តែ​មានកម្ម​វិធី​ជួបជុំ ឬ​ជប់លៀង​សប្បាយ​ៗ ទើប​ប្រឹង​ស្កាត់​មក​រកគ្នា ។ ពិបាក​ជួប​គ្នា​ដល់​ម្ល៉ឹង អ៊ីចឹង​កុំ​ភ្លេច ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ ទើប​សប្បាយចិត្ត ហើយ​កាន់តែ​មាន​ន័យ ជម្រើស​ល្អ​បំផុត គឺ​ជប់លៀង​បែប​សាច់​អាំង ឬ បា​ប៊ី​ឃ្យូ ។

ចំណុច​ល្អ​នៃ​ការ​រៀបចំ​ជប់លៀង​បា​ប៊ី​ឃ្យូ គឺ​អ្នកចូលរួម​ទាំងអស់​អាច​ជួយ​គ្នា មួយ​ដៃ មួយ​ជើង​បាន ញុំ​ា​បណ្ដើរ អាំង​បណ្ដើរ ជជែក​គ្នា​លេង​បណ្ដើរ ដែល​អាច​បង្កើត​ភាព​ស្និត​ស្នាល​រវាង​គ្នា និង​ធ្វើ​ឲ្យ​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​មួយ​កម្រិត​ទៀត ។

ក្រៅពី​ត្រូវ​លាង​បន្លែ ដោយ​យកចិត្តទុកដាក់​ឲ្យ​បាន​ស្អាត​ល្អ ការ​ប្រឡាក់សាច់​ឲ្យ​ចាប់ជាតិ​ឆ្ងាញ់​ពិសា​ក៏​សំខាន់​ណាស់​ដែរ ។ ធ្វើ​បា​ប៊ី​ឃ្យូ ត្រូវ​ជ្រើស​យក​សាច់​ចំឡក ទើប​អាំង​ទៅ​ផុយ​ស្រួល​ញុំ​ា ។ ហើយ​របៀប​ប្រឡាក់​មិន​ពិបាក​ដូច​គិត​ទេ គឺ​គ្រាន់តែ​ត្រូវ​ប្រើ​ទឹក​ប្រេង​ខ្ច​ង ស្ករ​បន្តិច (​បើ​ចូល​ចិត្ត​ផ្អែម​) និង​ម្សៅ​ស៊ុប ខ្នរ រសជាតិ​សាច់​ជ្រូក ។ ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ទុក​ចោល ១៥​នាទី ឲ្យ​ជ្រាប​ជាតិ​ចូល​គ្នា សឹម​យក​មក​អាំង ។

តោះ ! មក​មើល​របៀប​ប្រឡាក់សាច់​គោ​ចង្កាក់​បែប បា​ប៊ី​ឃ្យួ ជាមួយ​ម្សៅ​ស៊ុប ខ្នរ (​រសជាតិ​សាច់​ជ្រូក​) ធ្វើ​ឲ្យ​សាច់​ចូលជាតិ​ឆ្ងាញ់ ញ៉ាំជក់មាត់ និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ទាំងអស់​គ្នា ៖

ដោយ​សហ​ការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ