យោងតាមប្រភពពី BBC បានឱ្យដឹងថា លីគកំពូលចិន (Chinese Super League) បានសម្រេចពន្យាពេលការចាប់ផ្តើមការប្រកួតរដូវកាលថ្មីរបស់ខ្លួន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងប្រទេសនេះ។ Chinese…
យោងតាមប្រភពពី BBC បានឱ្យដឹងថា លីគកំពូលចិន (Chinese Super League) បានសម្រេចពន្យាពេលការចាប់ផ្តើមការប្រកួតរដូវកាលថ្មីរបស់ខ្លួន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងប្រទេសនេះ។
Chinese Super League ដែលមានកីឡាករឆ្នើមៗ ជាច្រើនរួមមាន Yaya Toure, Hulk, Marouane Fellaini, Oscar, Marko Arnautovic និង Salomon Rondon ដែលជាធម្មតាការចាប់ផ្តើមរដូវកាលថ្មី គឺធ្វើឡើងចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែតុលា ប៉ុន្តែកាលបរិច្ឆេទចាប់ផ្តើមថ្មីសម្រាប់រដូវកាលនេះ នៅមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
សូមបញ្ជាក់ជូនថា គិតមកទល់ពេលបើតាមប្រភពពី BBC បានឱ្យដឹងអ្នកស្លាប់ ដោយសារឆ្លងវីរុសដ៏កាចសាហាវនេះ បានកើនឡើងចំនួន២១៣នាក់ហើយ ខណៈចំនួនអ្នកឆ្លងជិត ១០.០០០ករណីនៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ