ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ថា សិស្ស​ដែល​ដួល​សន្លប់​មិនមែន​មក​ពី​ពុល​ចំណី​ទេ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិស​ដៅ​ឆ្នាំ​សិក្សា​២០១៩-២០២០ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិស​ដៅ​ឆ្នាំ​សិក្សា​២០១៩-២០២០ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ នៅ​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​លើក​ឡើ​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ជា​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ស្រាប់តែ​មាន​សិស្សានុសិស្ស​វិទ្យាល័យ​បន្ទាយឆ្មារ​វិលមុខ​ដួល​សន្លប់​និង​ចុះ​ពោះ​ជា​បន្តបន្ទាប់​ចំនួន​៣៥​នាក់ (​ស្រី​២៦​នាក់​)​ក្នុង​នោះ​សិស្ស​មាន​ចំនួន​២៦​នាក់ លោកគ្រូ​ម្នាក់ និង​លោកស្រី​ជំទប់​ទី​២​ឃុំ​បន្ទាយឆ្មារ​ម្នាក់​ផង​ដែរ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​សិស្សានុសិស្ស​មាន​អាកា​រៈ​វិលមុខ​ដួល​សន្លប់ និង​ចុះ​ពោះ​ជា​បន្តបន្ទាប់​បែប​នេះ​ប្រហែលជា​មិនមែន​មក​ពី​ពុល​ចំណី​នេះ​ទេ អាច​បណ្តាល​មក​ពី​ពុល​បរិយាកាស និង​អាកាសធាតុ​ច្រើន​ជាង ព្រោះថា​ការ​ពុល​មិនមែន​តែ​សិស្ស​ទេ គឺ​មាន​លោកគ្រូ​ម្នាក់ និង​លោកស្រី​ជំទប់​ទី​២​ឃុំ​ម្នាក់​ក៏​មាន​អាកា​រៈ​បែប​នេះ​ដែរ ។ ដូច្នេះ​លោកគ្រូ​អ្នកគ្រូ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​និង​បរិស្ថាន​ជុំវិញ​អគារសិក្សា​អោយ​ល្អ​ដើម្បី​សុខភាព​សិស្ស​។

លោក​អភិបាលខេត្ត​ក៏​បាន​ដាស់តឿន​រំលឹក​ដល់​លោកគ្រូ អ្នកគ្រូ ក្រោយ​ពេល​ត្រឡប់​ទៅ​វិញ ត្រូវ​ណែនាំ​អោយ​សិស្ស​ពាក់​ម៉ាស់​ការពារ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​)​ដែល​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម ខណៈ​ប្រទេស​កម្ពុជា​មិន​ទាន់​កើត​មាន​ជំងឺ​ប្រភេទ​នេះ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ឡើយ ហើយ​ត្រូវ​ណែនាំ​ដល់​សិស្ស​ចេះ​អនាម័យ​មុន​បរិភោគ​អាហារ ការពារ​ឆ្លង​មេរោគ ។ លោកគ្រូ អ្នកគ្រូ​ត្រូវ​ណែនាំ​សិស្ស​ឱ្យ​ប្រើប្រាស់​ស្លឹក​ឈូក និង​ស្លឹកចេក​ខ្ចប់​បាយ​មក​ហូប​នៅ​សាលារៀន មិន​ត្រូវ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ឡើយ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ