ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ខ្លាំងតោ​ខៀវ​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ​មុត​ស្រួចម្នាក់​របស់ PSG

4 ឆ្នាំ មុន

យោង​តាម​សារ​ព​ត៌​មាន Daily Mail បានឱ្យ​ដឹង​ថា​ក្រុម​តោ​ខៀវ Chelsea នៅ​តែ​បន្ត​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្រុម Paris…

យោង​តាម​សារ​ព​ត៌​មាន Daily Mail បានឱ្យ​ដឹង​ថា​ក្រុម​តោ​ខៀវ Chelsea នៅ​តែ​បន្ត​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ Edinson Cavani របស់​ក្រុម Paris Saint-Germain បន្ទាប់​ពី​សំណើរ ៦​លាន​ផោន​របស់​ពួក​គេ​លើ​ខ្សែប្រយុទ្ធ Dries Mertens ត្រូវ​បាន​បដិសេធ​ពី​ក្រុម Napoli ។

ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ​វ័យ​៣២​ឆ្នាំ ដែល​កុងត្រា​របស់​គេ​ជាមួយ PSG នៅ​សល់​រយៈពេល ៦​ខែ​ទៀត បាន​ក្លាយជា​គោលដៅ​ចុង​ក្រោយ​របស់ Chelsea បន្ទាប់​ពី​ដំណើរការ​ផ្លាស់​ទៅ​កាន់​ក្រុម Atletico Madrid របស់​រូបគេ​ហាក់​មិន​អាច​កើតឡើង​បាន​។

សូម​បញ្ជាក់​ថា Chelsea កំពុង​ជួប​វិបត្តិ​ក្នុង​តំបន់​ប្រយុទ្ធ បន្ទាប់​ពី Tammy Abraham កំពុង​សម្រាក​ព្យាបាល​របួស​ជង្គង់​របស់​ខ្លួន ដែល​កើតឡើង​អំឡុង​ការ​ប្រកួត​ទល់​នឹង Arsenal ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ