ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Novak Djokovic ផ្តួល​ជើង​ខ្លាំង Roger Federer កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open 2020

4 ឆ្នាំ មុន

ម្ចាស់​ការពារ​តំណែង​ជើងឯក Novak Djokovic ចំណាយពេល​២​ម៉ោង​និង​១៨​នាទី ដើម្បី​ផ្តួល​កីឡាករ Roger Federer ដោយ​លទ្ធផល 7-6 (7-1)…

ម្ចាស់​ការពារ​តំណែង​ជើងឯក Novak Djokovic ចំណាយពេល​២​ម៉ោង​និង​១៨​នាទី ដើម្បី​ផ្តួល​កីឡាករ Roger Federer ដោយ​លទ្ធផល 7-6 (7-1) 6-4 6-3 ក្នុង​កីឡដ្ឋាន Rod Laver Arena កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នឹង​បាន​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ 2020 Australian Open ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៨ ហើយ​សម្រាប់​កីឡាករ​សញ្ជាតិ​ស៊ែ​ប​វ័យ​៣២​ឆ្នាំ ដែល​អាច​ឈាន​ជើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Australian Open ។ Novak Djokovic ត្រូវ​រង់ចាំ​ការ​ប្រកួត​រវាង​កីឡាករ​អូ​ទ្រី​ស Dominic Thiem និង​កីឡាករ​អា​ល្លឺ​ម៉​ង់ Alexander Zverev ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​រក​អ្នក​ឈ្នះ​ម្នាក់​ដើម្បី​ឡើង​មក​តទល់​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ