ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​​​ត្រា ចូល​រោងការ​ជាមួយ​តារា​ស្រី​ស្រស់​​​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា ដែល​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សិល្បៈ នា​ព្រឹក​នេះ​បាន​ដឹក​ដៃ​កញ្ញា ជា​គូ​ស្នេ​ហ៏​ងារ​ជា​តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ម្នាក់​ចូល​រោងការ​ហើយ​នៅ​ថ្ងៃ​៣១ ចុង​ខែមករា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា ដែល​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សិល្បៈ នា​ព្រឹក​នេះ​បាន​ដឹក​ដៃ​កញ្ញា ជា​គូ​ស្នេ​ហ៏​ងារ​ជា​តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ម្នាក់​ចូល​រោងការ​ហើយ​នៅ​ថ្ងៃ​៣១ ចុង​ខែមករា ឆ្នាំ​២០២០​នេះ ដោយ​ទឹកមុខ​រីករាយ​។

តារា​ប្រុស​ស្រី​១​គូ នេះ បាន​ចងក្រង​នូវ​អនុស្សាវរីយ៍​ជាមួយ​គ្នា​ដឹងចិត្ត​ថ្លើម​គ្នា​ប្រមាណ​៧​ឆ្នាំ​ទំ​រាំ​សម្រេចចិត្ត​ចងសម្ព័ន្ធ​ក្លាយជា​គូ​អនាគត​ពេញ​មួយ​ជីវិត​។ សិល្បករ​មិត្តភក្តិ​ម្នាក់​ៗ​ផ្ញើ​សា​ជូនពរ​នៅ​ពេល​ភាព​តស៊ូ​បាន​ដើរ​ដល់​ចំណុច​ប្រាថ្នា ហើយ​សូម​ប្រកបដោយ​សេចក្តីសុខ​បន្ត​រហូត​ទៅ​។

តារាចម្រៀង លោក នឿ​ន នាគ​ស៊ី​ណា​ត្រា និង​តារា​សម្តែង កញ្ញា ស៊ឹ​ម សេរី​រ័​ត្ន​មន្នី ហៅ​កូ​កូ បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​៣១ ខែមករា​នេះ​។ ចូល​រោងការ​លា​ភាព​នៅ​លីវ​របស់​តារា​ប្រុស​ស្រី​ពីរ​រូប​នេះ គឺ​ក្រោយ​ពី​ពួក​គេ​បាន​ស្វែង​យល់ចិត្ត​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។ អ្នក​ទាំង​ពីរ បាន​សម្រេចចិត្ត​ជ្រើសរើស​មើល​គ្នា​ក្រោម​ចាស់ទុំ​ដឹង​ឮ ដោយសារ​តែ​ម្នាក់​ៗ​មាន​ចំណុច​ល្អ បុគ្គលិកលក្ខណៈ​ត្រូវចិត្ត និង​ត្រូវ​អារម្មណ៍​គ្នា ព្រមទាំង​យល់​ច្បាស់​ពី​តួនាទី​សិល្បៈ​។

ការ​ទន្ទឹងរង់ចាំ​របស់​ពួក​គេ​បាន​ដល់​គោលដៅ ដោយសារ​តែ​មិន​អាច​បណ្តោយ​ទុក​ពេលវេលា​អូស​បន្លាយ​តទៅ​ទៀត​បាន​។ បែប​នេះ​ហើយ ទើប​ចាស់ទុំ​សម្រេច​ផ្សំផ្គុំ​ជា​ផ្លូវការ ឱ្យ​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់​តែ​ម្តង​។

កូនកំលោះ​មុខ​ដូច​តួ​ចិន​ហុងកុង​រូប​នេះ​និយាយ​ថា «​ពួក​យើង​ទាំង​២​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា និង​បង្កើត​បាន​អនុស្សាវរីយ៍​រាប់​មិន​អស់​រួម​គ្នា មុន​ពេល​សម្រេចចិត្ត​ចូល​រោងការ​ក្រោម​ការ​ទទួល​ស្គាល់​ពី​ចាស់ទុំ​ទាំង​សងខាង​។

តារា​ប្រុស នឿ​ន នាគ​ស៊ី​ណា​ត្រា រំលឹក​ពី​ប្រវត្តិ​ស្នេហ៍​ខ្លះ​ៗ​ថា លោក​បាន​ស្គាល់គ្នា​មិន​តិច​ជាង​៧​ឆ្នាំ​នោះ​ទេ ហើយ​ជំនួប​ដំបូង គឺ​ក្រោយ​ពេល​មានការ​ងារ​សិល្បៈ​រួម​គ្នា​នៅ​ផលិតកម្ម Rock ។ លោក​ថា ផ្តើម​ពី​ការ​រាប់អាន​កាន់តែ​ធ្វើ​ឲ្យ​លោក​ស្រលាញ់​ចូល​ចិត្ត​កញ្ញា កូ​កូ កាន់តែ​ខ្លាំង ព្រោះ​តែ​ភាព​ឆ្លាត​វាងវៃ អត្ត​ច​រិ​ក​រួសរាយ​រាក់ទាក់ ម៉ឺងម៉ាត់​នឹង​ការងារ និង​ស្មោះត្រង់​មិន​ងាយ​មាន​បុរស​ណា​ងាយ​ទាក់ទង​បាន​»​។

ក្រោយ​ពេល​ក្លាយជា​គូគាប់ យើង​ទាំង​២ នៅ​បន្ត​សិល្បៈ ហើយ​បើ​មានកូន គឺ​ទទួលយក​ភ្លាម​មិន​ពន្យា​នោះ​ទេ ដើម្បី​ក្លាយជា​មាតាបិតា​គេ​ទាន់​នៅ​ក្មេង​។ លោក​នឹង​បន្ត​ដឹកនាំ​សុភមង្គល​គ្រួសារ​នេះ ឱ្យ​ល្អ​តទៅ​ទៀត ទោះ​កាលៈទេសៈ​បែប​ណា​ក៏​ដោយ ក៏​ខំ​ជម្នះ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ