ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មក​ដល់​របស់ Fernandes អាច​ធ្វើ​ឱ្យ​តារា​ឆ្នើម​១​រូប​ចេញពី​ក្លិប

4 ឆ្នាំ មុន

យោង​តាម​ដំណឹង​ចុង​ក្រោយ​ពី Goal.com បានឱ្យ​ដឹង​ថា ខ្សែបម្រើ​បារាំង​អាច​នឹង​ចាក​ចេញពី​ទឹកដី Old Trafford នា​រដូវក្តៅ​នេះ ។ ក្រុម​បិសាច​ក្រហម Manchester…

យោង​តាម​ដំណឹង​ចុង​ក្រោយ​ពី Goal.com បានឱ្យ​ដឹង​ថា ខ្សែបម្រើ​បារាំង​អាច​នឹង​ចាក​ចេញពី​ទឹកដី Old Trafford នា​រដូវក្តៅ​នេះ ។ ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទម្លាក់​តម្លៃ​ស្នើ​សុំ​ពី​ក្លិប​ណា​ដែល​ចង់បាន​កីឡាករ Paul Pogba នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​ការ​មក​ដល់​របស់ Bruno Fernandes ក្រោយ​ពី​បាន​បញ្ចប់​ការ​ផ្ទេរ​ក្នុង​តម្លៃ ៥៥ លាន​ផោន ពី​ក្លិប Sporting កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ២៥​ឆ្នាំ​រូប​នេះ​អាច​ក្លាយជា​អ្នក​ជំនួស Pogba ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស​រយៈពេល​វែង ខណៈ​ដែល​ក្រុម​បិសាច​ក្រហម​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ទម្លាក់​តម្លៃ​ដែល​ពួក​គេ​បាន​ដាក់ ១០៥ លាន​ផោន ស្រប​ពេល​ដែល Real Madrid និង​អតីត​ក្រុម​របស់​គេ Juventus សុទ្ធតែ​ចង់បាន​កីឡាករ​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ