ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចចម្រុះរួមមានប៉ូលិស ប៉េអឹម ទាហាន មន្ត្រីបរិស្ថាន ប្រជាការពារ និងមន្ត្រីសហគមន៍បានសហការគ្នាចុះល្បាតនៅក្នុងព្រៃសហគមន៍ទឹកធ្លាក់ចង្ក្រានរយ ស្ថិតនៅភូមិសាស្ត្រ ភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមករានេះ ដោយបានបង្ក្រាបបានបទល្មើសបានមួយចំនួនផងដែរ ។
ប្រភពពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចយើងបង្ក្រាបបានរួមមាន ៖ ម៉ូទ័រឆក់ត្រីចំនួន០១គ្រឿង រណាយន្តចំនួន០៣គ្រឿង អន្ទាក់ដាក់សត្វ១០ខ្សែ កាំភ្លើងខ្យល់កែឆ្នៃចំនួន ០៤ដើម ។ ចំពោះវត្ថុតាំងខាងលើត្រូវបានយកទៅរក្សាទុកនៅសហគមន៍ព្រៃឈើទឹកធ្លាក់ចង្ក្រានរយ ស្ថិតនៅភូមិសាស្ត្រខាងលើ ។
សមត្ថកិច្ចបន្តថា ក្នុងនោះដែរ សមត្ថកិច្ចឃាត់បានគោយន្តកន្ត្រៃ០១គ្រឿង ម្ចាស់រត់គេចខ្លួនបាត់ បន្សល់ទុកឈើអារចំនួន៦៧ដើម ស្មើនិង៣.០១៧៨ម៉ែត្រគូប ។ ចំណែកវត្ថុតាងឈើអារខាងលើ កម្លាំងសមត្ថកិច្ចបានប្រគល់ទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើ អង្គរធំ ជាអ្នករក្សាទុកបណ្តោះអាសន្ន ។ យ៉ាងនេះក្តីគេសង្ឃឹមថា សមត្ថកិច្ចនឹងបន្តបង្ក្រាបបទល្មើសខាងឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ