ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​កីឡាករ​ម្នាក់​ធ្វើ​ឱ្យ Fernandes ក្លាយជា​អ្នកគាំទ្រ​ផ្កា.ប់មុខ​របស់ Man Utd

4 ឆ្នាំ មុន

កីឡាករ​ចំណូល​ថ្មី Bruno Fernandes បាន​និយាយ​ថា រូបគេ​បាន​ក្លាយជា​អ្នកគាំទ្រ​ក្លិប Manchester United គឺ​ដោយសារ​តែ​កីឡាករ Cristiano Ronaldo…

កីឡាករ​ចំណូល​ថ្មី Bruno Fernandes បាន​និយាយ​ថា រូបគេ​បាន​ក្លាយជា​អ្នកគាំទ្រ​ក្លិប Manchester United គឺ​ដោយសារ​តែ​កីឡាករ Cristiano Ronaldo នេះ​បើ​យោង​តាម​ប្រភព​ពី BBC​។

Fernandes ដែល​ទើបត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ក្លាយជា​សមាជិក​នៃ​ក្រុម​បិសាច​ក្រហម Man United ថ្មី​ៗ​នេះ ក្នុង​តម្លៃ ៥៥​លាន​ផោន​ជាមួយ​កុងត្រា​រយៈពេល​៥​ឆ្នាំ ដែល​មាន​ន័យ​ថា​រូបគេ​នឹង​ត្រូវ​រួមរស់​ជាមួយ Man United រហូត​ដល់​ឆ្នាំ​២០២៥​។

ខ្សែបម្រើ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​២៥​រូប​នេះ បាន​ថ្លែង​ថា​«​សម្រាប់​ខ្ញុំ​ការ​មក​លេងឱ្យ​ក្រុម Manchester United ជា​អារម្មណ៍​មិន​គួរ​ឱ្យ​ជឿ​។ សេចក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ Manchester United បាន​ចាប់ផ្តើម នៅ​ពេល​ដែល​ខ្ញុំ​បាន​មើល​ការ​លេង​របស់ Cristiano Ronaldo ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ខ្ញុំ​គឺជា​អ្នកគាំទ្រ​ម្នាក់​របស់​ក្លិប​ដ៏​អស្ចារ្យ​មួយ​នេះ​»​។

អតីត​ប្រធាន​ក្រុម Sporting Lisbon បន្ត​ទៀត​ថា​« ខ្ញុំ​អាច​សន្យា​ដល់​អ្នកគាំទ្រ​ថា ខ្ញុំ​នឹង​ផ្តល់​អ្វី​គ្រប់យ៉ាង ដើម្បី​ជួយ​នាំ​ឱ្យ​យើង​ទទួល​បាន​ជោគជ័យ និង​ពានរង្វាន់​បន្ថែម​ទៀត​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ