ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ ម្តងនេះ​កាមេរ៉ា​សុវត្ថិភាព​ចាប់​បាន​ហើយ​ចង់រ​ត់ទៅ​ណា​រួច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ​ម៉ូតូ​របស់​និស្សិត​ម្នាក់​នៅផ្ទះ​ជួល រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​២៩ ខែមករា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ល្អក់…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ​ម៉ូតូ​របស់​និស្សិត​ម្នាក់​នៅផ្ទះ​ជួល រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​២៩ ខែមករា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា នៅ​ចន្លោះ ម៉ោង​០២​និង​៤០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៨ ខែមករា​នេះ ស្ថិត​នៅ​ចំណុច​ក្នុង​បរិវេណ​ផ្ទះ​ជួល​បន្ទប់​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា កំរើក ក្រុង​-​ខេត្តសៀមរាប មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២ នាក់ ភេទ​ប្រុស បាន​ចូល​ធ្វើ​សកម្មភាព​លួច​កាច់​សោក​.​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហ្ស៊ូ​មឺ​រអិច ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​កំពង់ធំ ១M- ៣២៨១ លេខ​តួ​+​លេខ​ម៉ាស៊ីន ៥១០៣៤៨១ របស់​ជន​រង​គ្រោះ​ឈ្មោះ ឈុ​យ ឆេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល ទីតាំង​កន្លែង​កើតហេតុ​ខាងលើ ។

លោក​បន្ត​ថា ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ខាងលើ​បាន​ចត​ម៉ូតូ​នេះ​ទុក​នៅ​មុខ​បន្ទប់​ជួល ហើយ​ចាក់សោ​.​ក​ម៉ូតូ រួច​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​បាត់ ស្រាប់តែ​ភ្លឺ​ឡើង​បាត់​ម៉ូតូ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ក៏​កំណត់​ផ្លា​ក​លេខ​ម៉ូតូ និង​ភិនភាគ​ជនសង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព​បាន​សម្រេច ។ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​២៩​ខែមករា ឆ្នាំ​២០២០ ទើប​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ដែល​យើង​កំណត់​បាន​ពីមុខ​កាមេរ៉ា សុវត្ថិភាព ហើយ​កម្លាំង​យើង​បាន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​២​នាក់ រួច​យក​មក​សួរនាំ​ភ្លាម​ៗ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​មាន ឈ្មោះ សម សិទ្ធ ហៅ​ជុំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោ​.​ក​ម៉ូតូ​) ។ ក្រោយ​ពី​ឃាត់ខ្លួន​បាន​កម្លាំង​យើង​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​រក​ឃើញ​ម៉ូតូ និង​ខោអាវ ដែល​ជនសង្ស័យ​ស្លៀកពាក់​ធ្វើ​សកម្មភាព​ដែល​យើង​កំណត់​បាន​តាម​មុខ​កាមេរ៉ា​សុវត្ថិភាព​យក​មក​ធ្វើការ​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្នុង​ថ្ងៃ​កើតហេតុ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​បាន​ក្មួយ​ថ្លៃ​ឈ្មោះ ញ៉ា អាយុ​ប្រហែល​ជាង​២០​ឆ្នាំ នៅ​ភូមិ​ជុំ​គ្នា (​គេចខ្លួន​) ខ្ចី​ជិះ​រហូត​ដល់​ម៉ោង​០២​និង​០០​រំលង​អធ្រាត្រ ទើប​ឈ្មោះ ញ៉ា យក​ម៉ូតូ​មក​ឱ្យ​ខ្លួន​វិញ​ជាមួយនឹង​បក្ខពួក​របស់​គេ​ម្នាក់​ទៀត ។ ចំណែក​ខោអាវ​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត គឺ​ពិតជា​ខោអាវ​របស់​ខ្លួន​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តន៍​តាម​នីតិវិធី និង​បន្ត​ការ​ស៊ើបអង្កេត​រក​បក្សពួក​បន្ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ